ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម ១៤នាក់ទទួលនិទ្ទេសល្អសម្រាប់វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិតមូលដ្ឋាននៅខេត្តកែប

58

ខេត្តកែប៖ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិតមូលដ្ឋានសម្រាប់គ្រូកីឡានៅតាមគ្រឹះស្ថានសិក្សាជុំវិញខេត្តមានសិក្ខាកាមចូលចំនួន ២០ នាក់បានបិទជាផ្លូវការដោយមានការ អញ្ជើញចូលរួមពីលោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ ខេត្តកែប រៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា។
លោក ងឹន សុបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ពីខេត្តកែបថា ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ ២០២០ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានបើក វគ្គស្តីពី “គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាន ២០២០ នៅខេត្តកែប ។
វគ្គសិក្សានេះត្រូវបានអញ្ជើញមកបង្រៀនដោយលោកស្រី សូ រ៉ាត់ដេត និងលោក ចេង ចាន់ដារ៉ា គ្រូជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា និង Mr. Derrick Murray ជា Advisor សហព័ន្ធ និងមានសិក្ខាកាម ចំនួន ២០នាក់(ស្រី០២នាក់) ខេត្តកែប។ សិក្សាពីចំណេះដឹងទូទៅនៃកីឡាទ្រីយ៉ាត្បូង(ហែលទឹក+ជិះកង់+រត់ប្រណាំង ២.ផ្នែកអនុវត្តជាក់ស្តែង ៖ ផ្តោតសំខាន់លើបច្ចេកទេសហែលទឹក និងលំហាត់ប្រាណ ៣.លទ្ធផល នៃការសិក្សា )។
លោកបានបន្តថា ឆ្លងកាត់ការសិក្សា និងការអនុវត្តជាក់ស្តែង សិក្ខាកាម ចំនួន២០នាក់ បានទទួលលទ្ធផលដូចជាសិក្ខាកាម ១៤នាក់ទទួលនិទ្ទេសល្អស្មើ៧០ភាគរយ សិក្ខាកាម៣នាក់និទ្ទេសល្អបង្គួរស្មើ១៥ភាគរយ សិក្ខាកាម៣នាក់និទ្ទេសមធ្យមស្មើ១៥ភាគរយ។
វគ្គសិក្សានេះមានសារសំខាន់ចំពោះលោកគ្រូ អ្នកគ្រូជាសិក្ខាកាម ដើម្បីយកទៅបង្ហាត់បង្រៀន និងចែករម្លែកចំណេះទៅដល់សិក្សានុសិស្សតាមសាលានានារបស់ខេត្តកែប ដើម្បីឲ្យពួកគាត់ចេះលេង កីឡាទ្រីយ៉ាត្បូង ដែលជាកីឡាតំបន់ឆ្នេរសាកសមទៅនឹងទឹកដីខេត្តកែប៕

អត្ថបទដែលជាប់ទាក់ទង