ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំ កម្រិតជាតិបញ្ចប់ដោយជោគជ័យ

69
ភ្នំពេញ៖ក្នុងឳកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតជាតិល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ញ៉ែម មរតក អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងប្រធានសហព័ន្ធកីឡារាំកម្ពុជា ក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
អ្នកស្រី ហង់ ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបាននិយាយថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលដឹកនាំដោយមានគ្រូឧទ្ទេសមានចំនួន ៧រូប ក្នុងនោះមាន លោកជំទាវ ម៉ក់ វណ្ណស៊ីថា, លោកឧកញ៉ ប៉ិច បូឡែន, អ្នកគ្រូ Daniela Preap, លោកគ្រូ ស៊ូវ តុង, លោកគ្រូ Viktor Natraseniuk, អ្នកគ្រូ You Shu Jie និង លោកគ្រូ Raymon Li ។ ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២០ តាមការកំណត់ជា៣មុខសញ្ញាចំណាយ គឺការងាររដ្ឋបាល២០% ការងារបណ្ដុះបណ្ដាល៣៥% និងការងារប្រកួត៤៥%។
យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល០៥ថ្ងៃទទួលបានចំណេះដឹងជាច្រើនដើម្បីអភិឌ្ឍកម្រិតជំនាញបច្ចេកទេសទាំងវិធីសាស្ត្រនៃការបង្ហាត់ច្បាច់រាំLatin Dance និងStandart Dance ក្រមសីលធម៌គ្រូបង្វឹកនិងទម្លាប់ទំាង៧របស់បុគ្គលឆ្នើម ព្រមទាំងបទពិសោធន៍ជាច្រើន។ ដោយមានការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ប្រកបដោយ ភាពទទួលខុសត្រូវ យើងទទួលបាននូវលទ្ធផលរួមមាននិទ្ទេសល្អចំនួនា៥០ភាគរយ និទ្ទេសល្អបង្កួរចំនួន ៣៣ភាគរយ និងនិទ្ទេសមធ្យមចំនួន ១៧ភាគរយ៕
អត្ថបទដែលជាប់ទាក់ទង