ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WT ឆ្នើម​ចំនួន​១៤​រូប​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Best of The Best

169

​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍ Best of The Best គឺជា​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT(World Taekwondo) វ័យក្មេង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​បាន​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ​WT​ឆ្នើម​ចំនួន​១៤​រូប​ធ្វើការ​ប្រកួត​ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​តំណាង​ឲ្យ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT​។​

​ ​លោក​បណ្ឌិត ជ្រិ​ន សុធា បាន​មានប្រសាសន៍ថា មុននឹង​ឈានចូល​ព្រឹត្តិការណ៍ Best of The Best កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ WT ឆ្នើម​ចំនួន​១៤​រូប​ទាំងនោះ​សុទ្ធតែ​បាន​ឆ្លងកាត់​កម្មវិធី​ប្រកួត​ដណ្ដើម​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​សាធ​រណ​រដ្ឋ​កូរ៉េ​ក្រោម​គម្រោង Taekwondo Hope 2023 ទាំងអស់​។ តាម​ការគ្រោងទុក​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT ។​

​លោក ឆ​យ យ៉ុង​សុក​(Choi Yong Sok) គ្រូបង្វឹក​ង្គោ​ល​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT​បាន​និយាយថា កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ WT ឆ្នើម​ចំនួន​១៤​រូប​នឹង​ក្លាយជា​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WT ឆ្នើម​លើ​វិញ្ញាសា​មេគុន​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០២១ ៕

អត្ថបទដែលជាប់ទាក់ទង