ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ខេត្តកណ្តាល​ចម្រាញ់​រកឃើញ​ជើង​ខ្លាំង ​ត្រៀម​ប្រកួត​កីឡា​ចំបាប់​ ជើងឯក​ថ្នាក់ជាតិ​២០២០

116

​ខេត្ត​កណ្តា ៖ ការប្រកួត​កីឡា​ចំបាប់​ជ្រើសរ​សើ​ជើងឯក​ថ្នាក់​ខេត្តកណ្តាល​២០២០​បាន​រកឃើញ កីឡាក​ច​ជើង​ខ្លាំង​បន្ទាប់ពី​ចំណាយពេល​៤​ថ្ងៃ​ដើម្បី​ចម្រាញ់​រក​កីឡាករ​មាន​សមត្ថភាព​តំណាង​ឲ្យ​ខេត្តកណ្តាល​ទៅ​ចូលរួម​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នៅ​ទីលានកីឡា​ចំបាប់​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ។​
​លោក ពៅ វណ្ណា ប្រធានការិយាល័យ​ខេត្តកណ្តាល​បាន​រាយការណ៍​ថា ការប្រកួត​ខាងលើ​មាន​រយៈពេល​៤​ថ្ងៃ​ចាប់​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​យើង​បាន​រកឃើញ​កីឡាករ​-​កីឡាការិនី​ល្អជា​ច្រើន​រូបតំណាង​ឲ្យ​ខេត្តកណ្តាល​ត្រៀម​ចូលរួម​ការប្រកួត​នានា​។ ការប្រកួត​នាពេលនេះ​បានបង្ហាញ​ឲ្យ​ឃើញថា វិស័យ​កីឡា​ខេត្តកណ្តាល​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការរីកចម្រើន​នេះ គឺ​បានមកពី​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ឯកឧត្តម​អភិបាល​នៃ​គណៈ អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ ដែល​បាន​ខិតខំ​គាំទ្រ​យ៉ាង​ពេញទំហឹង ទាំង​ផ្នែក ស្មារតី សម្ភារ និង​ថវិកា ក្នុងនោះ​ដែល​ការិយាល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ក៏បាន​យកចិត្តទុកដាក់​រៀបចំ​ផែនការ​សកម្មភាព​ជាអាទិ​ភាព ដែល​ផ្តោតលើ សក្តានុពល និង​ធនធាន (​អត្ត​ព​លិ​ក​កីឡាករ​) លើ​ប្រភេទ​កីឡា​ដែលមាន​នៅក្នុង​ខេត្ត​។
​លោក​បា​នប​បន្តថា ដោយឡែក ក្រុម​ដែល​មិន​បានទទួល​ជ័យជម្នះ​ក្នុងឱកាស​នេះ ពេល​ត្រឡប់​ទៅវិញ​ត្រូវខិតខំ ហ្វឹកហាត់ បន្ត​ដើម្បី​ប្រកួត​ដណ្តើមយក​ជ័យជម្នះ​នៅ​ឆ្នាំក្រោយ​ទៀត​។ មុននឹង​បញ្ចប់ ជំនួសមុខ​ថ្នាក់ដឹកនាំ​មន្ទីរ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ សូម​កោតសរសើរ និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដែល​បាន​ចាត់ចែង​រៀបចំ ការប្រកួត​នេះ​ឲ្យ​ទទួលបាន ជោគជ័យ​ពី​ចាប់ផ្ដើម​រហូតដល់​ថ្ងៃ​បញ្ចប់​៕


អត្ថបទដែលជាប់ទាក់ទង