ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំរៀបចំគម្រោង ប្រមូលផ្តុំកីឡាករ ជម្រើសជាតិឆ្នាំ២០២១

150

ភ្នំពេញ៖មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញសហព័ន្ធកីឡាជាតិទាំង៣៤ចូលរួមកិច្ចប្រជុំពិភាក្សាលើការប្រមូលផ្តុំឆ្នាំ

២០២០ និងលើកទិសដៅការប្រមូលផ្តុំកីឡាករជម្រើសជាតិឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម  ឆ្នាំ២០២១។

កិច្ចប្រជុំដែលធ្វើនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រួមជាមួយលោកអគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទំាងគ្រូបង្វឹកមកពីសហព័ន្ធកីឡាជាតិទាំង៣៤។

កិច្ចប្រជុំផ្តោតលើ៣ចំណុចសំខាន់ដូចជាគោលការណ៍យន្តការនិងលក្ខខណ្ឌនៃការធ្វើតេស្តិ៍រួមមាន៖គោលការណ៍៖សហព័ន្ធកីឡាជាតិនីមួយៗត្រូវបង្កើតគណៈកម្មការការធ្វើតេស្តដោយគោរពតាមលក្ខខណ្ឌនានារបស់ក្រសួងអប់រំ យុវជន និងកីឡា  ចំពោះយន្តការ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានគណៈកម្មការត្រួតពិនិត្យការធ្វើតេស្តិ៍ គណៈកម្មការបូកសរុប និងវាយតម្លៃ ។

ចំណែកលក្ខខណ្ឌវិញ មានវិន័យ និងសីលធម៌ល្អ ស័ក្តិសមជាតំណាងពលរដ្ឋខ្មែរ មានអាយុ (អាចចូលរួមប្រកួតកីឡាស៊ីហ្គេមបានឆ្នាំ២០២១ និង២០២៣)  មានឆន្ទៈ និងពេលវេលាគ្រប់គ្រាន់ មានគុណផលខ្ពស់ និងមានវិញ្ញាសា (ក្នុងការប្រកួតកីឡាស៊ីហ្គេមបានឆ្នាំ២០២១ និង២០២៣)៕

 

អត្ថបទដែលជាប់ទាក់ទង