ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ឡិច​ស៊ី​ស​RX៤០០H បុក​រថយន្ត​ធំ គៀប​មនុស្ស​ក្នុង​ឡាន​របួសធ្ងន់​ស្រាល​៤​នាក់​

90

 

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ដ Luxus បើក​បុក​រថយន្ដ​ធុន​ធំ​បើក​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គាប​ជាប់​ក្នុង​រថយន្ត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក LEXUS RX400H ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AI-5525 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សួន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​បុរី​ពិភពថ្មី​២ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្តី​រងរបួស​ធ្ងន់​)​។ ចំណែក​អ្នករួមដំណើរ​ទី​១.​ឈ្មោះ ហុង រ៉ានី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ (​ត្រូវជា​ប្រពន្ធ រងរបួស​ឆ្ង​ន់​) ទី​២.​ឈ្មោះ ប៉ុន ម៉ា​រី​ណា ភេទ​ស្រី អាយុ ០៧​ឆ្នាំ មុខរបរ​សិស្ស (​ត្រូវជា​កូន រងរបួស​ធ្ងន់​) និង​ទី​៣.​ឈ្មោះ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (​ត្រូវជា​ក្មួយ រងរបួស​ស្រាល​)​។ ជនរងគ្រោះ​ទាំង ០៤​នាក់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​

​ចំណែក​រថយន្ត​ម៉ាក HIYUNDIA ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3D-9727 បើកបរ​ដោយ​បុរស​ម្នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​)​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​កម្លាំង​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​៧១១ កងពលតូច​លេខ​៧០ បាន​ចេញទៅ​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ ដោយមាន​រថយន្ត​កាត់ និង​រថយន្ត​សង្គ្រោះ​ផងដែរ​។

​បច្ចុប្បន្ន រថយន្ដ​ទាំង ២​គ្រឿង ត្រូវបាន​ប្រគល់​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕​

អត្ថបទដែលជាប់ទាក់ទង