ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កា​រា​តេ បានទទួល​គ្រូ​ខ្លាំង​បរទេស ចំនួន​២​រូប​

116


​ ​ភ្នំពេញ​៖​សហព័ន្ធ​កីឡា​កា​រា​តេ​ដូ​កម្ពុជា​នឹង​ចាប់ផ្ដើម​ខ្លាំង​នៅ​ឆ្នាំ​២០២៣​ក្នុងខណៈដែល​សហព័ន្ធ​មួយ​នេះ​ទើបតែ​បានទទួល​គ្រូបង្វឹក​បរ​ទេ​ចំនួន​២​រូប​ដែលជា​គ្រូ​មាន​សមត្ថភាព​ខ្ពស់​នៅក្នុង​ពិភពលោក ។​
​ ​លោក​វ៉ា​ត់ ចំរើន​ដែលជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ​នេះ បាន​ឲ្យ​ដឹងថា​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន​ដែលជា​ប្រធាន​សហព័ន្ធ​រកបាន​គ្រូបង្វឹក​២​រូប​ដែល​មួយរូប​ជា​ជនជាតិ​អ៊ីរ៉ង់ និង មួយរូប​ទៀត​ជា​ជនជាតិ​ជប៉ុន ហើយ​ពេលនេះ​ពួកគេ​បាន​មកដល់​កម្ពុជា​ព្រមទាំង​បាន​ដំណើរការ​ហ្វឹកហាត់​ហើយ ។​ការហ្វឹកហាត់​ពេលនេះ​គឺ​ហាត់​ជាមួយ​គ្រូ​ជនជាតិ​អ៊ីរ៉ង់​ចំពោះ​គ្រូ​ជប៉ុន​កំពុងតែ​ស្ថិតនៅក្នុង​ការត្រួត​ពិ​វីត​កូ​វីដ ១៩​ចំនួន​១៤​ថ្ងៃ​សិន ។​
​ ​លោក​ហាស្សាន់​(Hassan) ជា​ជនជាតិ​អ៊ីរ៉ង់ និង លោក​តូ​យ៉ាម៉ា​(Toyama)​ជា​ជនជាតិ​ជប៉ុន​នឹង​បង្ហាត់​នៅ​កម្ពុជា​រហូតដល់​ចប់​ស៊ី​ហ្គេម​​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣១​នា​ឆ្នាំ​២០២១ ដែល​ធ្វើ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នោះ​គ្រូបង្វឹក​
​ទាំង​២​រូបនេះ​នៅ​មិនទាន់​ហ៊ាន​ធានាថា​រកបាន​មេដាយ​នោះទេ​ព្រោះ​គ្រូ​ទាំង​២​រូបនេះ​ត្រូវ​ពិនិត្យមើល​ពី​សមត្ថភាព​កីឡាករ កីឡាការិនី​កម្ពុជា​ទាំង​កម្លាំងកាយ​ទាំង​បច្ចេកទេស​សិន ។​
​ ​កីឡា​បើ​កម្លាំងកាយ​មិន​គ្រប់គ្រាន់​ទេនោះ​ការហ្វឹកហាត់​បច្ចេកទេស​ពិតជា​លំបាក​ហើយ ។ ពេលនេះ​ពួកគាត់​ត្រូវការ​រយៈពេល​៦​ខែ​ដើម្បី​ត្រួត​ពិនិត្យមើល​កម្លាំង​រប​ស់​អត្ត​ព​លិ​ក ។​បន្ទាប់ពីនោះ​គាត់​ត្រូវ​ឲ្យ​ពួកគេ​ហាត់​កម្លាំង រួមជាមួយ​បច្ចេកទេស​ហេតុនេះ​ពេលវេលា​ចាប់ផ្ដើម​ឮ​គឺ​មិនតិចជាង​មួយឆ្នាំ​នោះទេ ។​
​ ​លោក​វ៉ា​ត់ ចំរើន​បានបញ្ជាក់​ទៀតថា​គ្រូបង្វឹក​រូបនេះ​មានការ​តឹងតែង​ណាស់ ដែល​ដំបូង​បំផុត​គឺ​បញ្ហា​វិន័យ​ព្រោះ​កីឡាករ កីឡាការិនី​បើ​គ្មាន​វិន័យ​មិនអាច​ធ្វើ​អ្វី​បានឡើយ ។ ចង់បាន​មេដាយ​ត្រូវតែមាន​វិន័យ គឺ​វិន័យ​ទាំង​ការហ្វឹកហាត់​ព្រមទាំង​គោរព​ពេលវេលា​ដោយ​មិនអាច​រក​លេស​នេះ ឬ លេស​នោះមក​ដើម្បី​គេចវេស​ពី​ការហ្វឹកហាត់​បានឡើយ ។​
​ ​ជាមួយនឹង​ការទាមទារ​ឲ្យ​មាន​វិន័យ​នោះ​គ្រូបង្វឹក​ទាំង​២​រូបនេះ​ក៏​គិតគូរ​ខ្លាំង​ទៅលើ​អាហារូបត្ថម្ភ ។​លោក​លើក​ហេតុផល​ថាបើ​កីឡាករ កីឡាការិនី​បញ្ចេញ​កាឡូរី​ហ្វឹកហាត់​ប៉ុណ្ណា​គេ​ត្រូវតែ​បញ្ចូល​កាឡូរី​ទៅវិញ​ប៉ុណ្ណោះ​ដែរ ។ ជា​រៀងរាល់ថ្ងៃ​ក្រៅពី​អាហារ​សម្រាប់​ស្ដង់ដារ​កីឡា​នោះគេ​ត្រូវការ​ផ្លែ​ចេក ទឹកដោះគោ និង​ស៊ុត​បន្ថែមទៀត ។​
​ ​សូមបញ្ជាក់ថា​គ្រូបង្វឹក​ទាំង​២​រូបនេះ​ពិតជា​កាច​ហើយ​ពួកគាត់​ធានាថា​នឹង​តាមដាន​កីឡាករ កីឡាការិនី​ឲ្យ​ជាប់​ដើម្បី​ធានាថា​នៅ​ឆ្នាំ​២០២៣​ពួកគេ​នឹង​ប្រជែង​បាន​មេដាយ​ពី​ស៊ី​ហ្គេម ។​
​ ​សូមបញ្ជាក់ថា​កា​រា​តេ​ដូ​កម្ពុជា​គឺជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​មួយ​ដែល​តែងតែ​ប្រជែង​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា ៕

អត្ថបទដែលជាប់ទាក់ទង