ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៦​ធ្នូ នឹងធ្វើ​សិក្ខាសាលា​ថ្នាក់ជាតិ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

65

 

ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(Camsoc)​នឹងធ្វើ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​ដើម្បី​ជាការ​ប្រកាស​បើក​យុទ្ធនា​ការអប់រំ​សង្គម​ទូទាំងប្រទេស រួមមាន​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​យុទ្ធនាការ​កម្ពុជា​ស្អាត​និង​បដិសណ្ឋារកិច្ច​ល្អ​និង​យុទ្ធនាការ​ការយល់ដឹង​ពី​បរិស្ថាន​សង្គម​ដូចជា​បញ្ហា​គ្រឿងញៀន​និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​
សិក្ខាសាលា​នេះ​ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ពីស​ម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ដែល​
​ជា​ប្រធាន Camsoc ។​
សិក្ខាសាលា​ថ្នាក់ជាតិ​នេះ ធ្វើឡើង ដោយ​អនុវត្តតាម​វិធាន​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ដោយ មាន​អ្នកចូលរួម​ប្រមាណ​២០០ ទៅ ៣០០​នាក់​ប៉ុណ្ណោះ ហើយ​អ្នកចូលរួម គឺជា​គោលដៅ​មនុស្ស​គន្លឹះ ដែល​រួមចំណែក​ជំរុញ​ក្នុងការ​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ​នានា រួមមាន​អាជ្ញាធរ ឬ​អភិបាល​រាជធានី​-​ខេត្ត ទាំង​២៥ សហព័ន្ធ​កីឡា​ជាតិ អង្គរការ​កីឡា​ជាតិ និង​អន្ដរជាតិ​ជាដើម​។​
លោក​ថោង ខុន​អនុប្រធាន​អចិន្ត្រៃយ៍​របស់​Camsoc​ធ្លាប់មាន​ប្រសាសន៍ថា​ស៊ី​ហ្គេម​នៅ​
​កម្ពុជា​នឹង​ក្លាយជា​ស៊ី​ហ្គេម​ដ៍​ស្អាតស្អំ​មួយ​ដែល​មិនមែនជា​ឧិ​កាស​ដើម្បី​ចែករំលែក​មេដាយ ឬ​
​ក៏​ម្ចាស់ផ្ទះ​រៀបចំ​ដើម្បី​ខ្លួនឯង​ប្រជែង​បាន​មេដាយ​ច្រើនជាងគេ​នោះឡើយ ។​
ការ​ប្រជែង​យក​មេដាយ​គឺ​ធ្វើ​យុត្តិធម៌ ស្អាតស្អំ (Fair-Play) ។​កម្ពុជា​នឹងធ្វើ​ជា​គំរូ​នៃ​ភាព​
​ស្អាតស្អំ​នេះ ដើម្បី​ឲ្យ​អ្នក​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ក្រោយៗ​ទៀត​បង្កើត​ឧិ​កាស​ដោយ​
​យុត្តិធម៌​ក្នុងការ​ប្រជែង​យក​មេដាយ ៕​

អត្ថបទដែលជាប់ទាក់ទង