ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណែងជើងឯកការប្រកួតកីឡាទាញព្រ័ត្រជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ បានទៅខេត្តបាត់ដំបង

133

ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនី កីឡាទាញព្រ័ត្រ ខេត្តបាត់ដំបងគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ ការប្រកួតកីឡាទាញព្រ័ត្រ

ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ខណៈក្រុមកីឡាករកីឡាទាញព្រ័ត្រក្រសួងមហាផ្ទៃ និងក្រុមកីឡាការិនីកីឡាទាញព្រ័ត្រខេត្តស្វាយរៀង បានត្រឹមជើងឯករងដូចគ្នា។

លោកមាសសារិន ប្រធានសហព័ន្ធកីឡា ទាំញព្រ័ត្រកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯក

ថ្នាក់ជាតិប្រចាំឆ្នាំ២០២០ រយៈពេល៣ថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្តភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ-កីឡាការិនីទទួលជ័យលាភីនាពេលនេះ ពិតជា បានមកពីការខិតខំ ហ្វឹកហាត់ ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ 

 ការប្រកួតដែលមានរយៈពេល៣ថ្ងៃ នោះបានបញ្ចប់នៅថ្ងៃទី២៧វិច្ឆិកា ដោយមានការចូលរួម ពីលោកប្រធានសហព័ន្ធ និង លោក ម៉ិល កាដូ អគ្គនាយករងកីឡានៃ ក្រសួងអប់រំយុវជន និង កីឡា ៕

អត្ថបទដែលជាប់ទាក់ទង