ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ៊ឹម សេរី និង រឿង សារ័ត្នសម្លៀងកែងចាំស្វាគមន៍ថៃ

113


​ភ្នំពេញ:ការប្រកួតប្រដាល់លើសង្វៀនខារ៉ាវព្រឹត្តិការណ៍ខ្សែក្រវាត់ត្រូវបានផ្អាកមួយសប្ដាហ៍ដើម្បីទុកឲ្យអ្នកប្រដាល់បានសម្រាក ត្រៀមប្រកួតផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយទៀត ។

​ទោះបីមានការសម្រាកខ្សែក្រវាត់ក៏ពិតមែនតែការប្រកួតជាមិត្តភាពជាមួយថៃនៅតែមានដដែល ។ អ្នកប្រដាល់ហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យដែលកំពុងតែ ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់វ័យក្មេងថៃស៊ីង ដាំ(Sing Dam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។

​នេះជាការប្រកួតមួយដែលនរណាក៏មានជំនឿចិត្តលើសេរីថា នឹងមានឱកាសច្រើនដើម្បីដណ្ដើម យកជ័យជំនះដែរព្រោះគេកំពុងតែ ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិដែលការហ្វឹកហាត់ស្ថិនៅក្រោមវិន័យដ៏តឹងតែងបំផុត ។សេរីជាអ្នកប្រដាល់ចិត្តធំមួយរូបដែលល្អគ្រប់ប្រដាប់ទាំងអស់តែម្ដង ។

​កែង ជង្គង់ ទាត់ កណ្ដាប់ដៃ និងការពារបានល្អទាំងអស់មិន តែប៉ុណ្ណោះគេមានចិត្តធំ និងក្លាហានក្នុងការវាយ លុកទៀតផងមិនតែប៉ុណ្ណោះកម្លាំងរបស់គេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហា ។

​អ្នកប្រដាល់វ័យក្មេងថៃស៊ីង ដាំក៏ជាជើងខ្លាំងមួយរូប ដែលមិនស្រួលក្នុងការបង្ក្រាបនោះទេ ។ទោះបីគេមិន
សូវចូលចិត្តប្រើកែងក៏ពិតមែនតែកែងរបស់គេមុត និងវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។ ជំនួបមួយនេះទោះបីនរណា
ឈ្នះនរណាចាញ់ក៏ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

​រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ប្រកួត ជាមួយអ្នកប្រដាល់មហាកម្លាំងថៃឈ្មោះអ៊ូ រ៉ូនូដោយប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៦៧គីឡូក្រាម ។

សារ័ត្នជាអ្នកប្រដាល់ដែលល្អមួយរូបដែរ តែនៅពេលប្រកួតជាមួយអ្នកប្រដាល់ថៃ គេបែរជាវ៉ៃចេញមិនសូវរួចទៅវិញ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៨ដងចាញ់១៦ដងស្មើពិន្ទុ៣ដង។គេមានកលល្បិចវ៉ៃ
មិនអន់ទេតែចិត្តរបស់គេមិនសូវជាក្លាហានឡើយ ។

​ចំពោះអ៊ូ រ៉ូនូវិញគេវ៉ៃចេញយឺតបន្តិចតែធ្ងន់ និង ចំគោលដៅ ។ អ្នកប្រដាល់រូបនេះក្លាហានណាស់នៅពេលប្រកួតគេសម្រុកចូលរហូត ។គេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៦ដង ចាញ់១០ ។ការប្រកួតចុងក្រោយរបស់គេនៅស្រុកខ្មែរឈ្នះមាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។ជាមួយរឿង សារ័ត្ននរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?៕

អត្ថបទដែលជាប់ទាក់ទង