ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពហុកីឡដ្ឋានជាតិ មរតកតេជោនៅតែពន្លឿន ការសាងសង់ ឲ្យរួចរាល់នៅឆ្នាំ២០២១ មិនប៉ះពាល់កូវិដ-១៩ឡើយ

134

 

ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងសកម្មរបស់ក្រុមហ៊ុនសាង់សងចិន ដើម្បីបញ្ចប់ការស្ថាបនានា ខែឧសភា ឆ្នាំ២០២១ តាមការគ្រោងទុក ដើម្បីប្រគល់ជូនកម្ពុជា សម្រាប់ការប្រើប្រាស់ដល់ការរៀបចំធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបញ្ជាក់ថា ពហុកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនបានសាងសង់ប្រមាណជា៨៥ ភាគរយហើយៗគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ នៅខែឧសភា ឆ្នាំ២០២១។ គិតមកដល់ពេលនេះ សំណង់បានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដោយភាគីចិនបានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ២០ភាគរយ បំពាក់កៅអីមាន ព៌ណចម្រុះបន្ថែម មានព៌ណស ខៀវ និងបៃតង។

លោក វ៉ាត់ ចំរើន បានឲ្យដឹងនៅថ្ងៃទី០៩ ធ្នូនេះថា បន្ទាប់ពីបញ្ចប់ការសាងសង់ ពហុកីឡដ្ឋាជាតិមរតកតេជោ នឹងរៀបចំការប្រកួតសាកល្បង ដូចជាកីឡាបាល់ទាត់ ជាពិសេសការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានអធិកអធម និងជាការថ្លែងអំណរគុណដល់មិត្តចិនផងដែរ។
សូមបញ្ជាក់ថា៖ តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជា ពិសេស គឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡា ដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់ នៅរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាបានប្រមាណ៧០០០នាក់ ដែលអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅ សណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង