ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាន AFF Suzuki Cupពន្យារ ដល់ខែធ្នូ២០២១

97

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ដែលគេប្រសិទ្ធិនាមថា AFF Suzuki Cup នោះត្រូវសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍សម្រេចពន្យារការប្រកួតរហូតដល់ខែ
ធ្នូឆ្នាំ២០២១ឯណោះ ។

  • លោកឧត្តមសេនីយ៍ឯកខៀវសាម៉េតប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា ជានិច្ចកាលអាទិភាពទីមួយរបស់យើងគឺសុខភាពនិងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍នេះ។ ដូចនេះយើងបានឃ្លាំមើលការវិវត្តរបស់កូវីដ-១៩ ទាំងនៅក្នុងអាស៊ាន និងនៅលើពិភពលោកទាំងមូលជា បន្តបន្ទាប់។
    ខណៈពេលដែលមានលទ្ធផលលើកទឹកចិត្តក្នុងការអភិវឌ្ឍវ៉ាក់សាំងយើងដឹងថាដំណើរការនៃការអនុម័តវ៉ាក់សាំងក៏ដូចជាភាពជាក់ស្តែងនៃការចែកចាយនិងការអនុវត្តកម្មវិធីវ៉ាក់សាំងនៅទូទាំងពិភពលោករួមទាំងអាស៊ាន នឹងត្រូវការពេលវេលាខ្លះ។

ប្រមុខបាល់ទាត់អាស៊ានរូបនេះបានបន្តទៀតថាយើងក្រឡេកមើលកម្មវិធីប្រកួតបាល់ទាត់ដែលមានភាពមមាញឹកសម្រាប់ឆ្នាំ២០២១រួមទាំងព្រឹត្តិការណ៍អន្តរជាតិនិងព្រឹត្តិការណ៍ក្នុងស្រុកដែលបានរៀបចំឡើងចាប់ពីឆ្នាំ២០២០ក៏ធ្វើឱ្យការប្រកួតរបស់យើងនៅក្នុងខែធ្នូគឺជាពេលវេលាដ៏ល្អមួយ។

កាលបរិច្ឆេទថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី០១ ខែមករាឆ្នាំ ២០២២នឹងផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់ព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយពេញលេញជាមួយនឹងការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ ទាំងវគ្គជម្រុះតាមពូល និងវគ្គខ្វែង និងជាមួយកីឡដ្ឋានដែលពោរពេញទៅដោយអ្នកគាំទ្រ។លើកទឹកចិត្តនិងអបអរក្រុមរបស់ពួក
គេទៀតផង។

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍គ្រោងនឹងធ្វើការប្រកួតពានរង្វាន់ដដែលនេះឡើងវិញនៅខែមេសាដល់ខែឧសភាឆ្នាំ២០២១។

តែដោយសារតែមេរោគកូវីដ១៩សហព័ន្ធបាល់ទាត់តំបន់នេះសម្រេចលើកពេលមកធ្វើនៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី។
ដោយសារតែស្ថានភាពនៅមិនទាន់ស្រាកស្រាននោះសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍សម្រេចពន្យាររយៈពេលមួយឆ្នាំបន្តទៀតដោយធ្វើការប្រកួតនៅខែធ្នូ២០២១វិញ ៕

អត្ថបទដែលជាប់ទាក់ទង