ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមបញ្ជូនអត្តពលិក ប្រមាណ១០០នាក់ ទៅហាត់នៅប្រទេសចំនួន៣

100

 

ភ្នំពេញ៖វាជារឿងធម្មតាទេសម្រាប់ប្រទេសមួយ ដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិ
ការណ៍មួយតែងតែត្រៀមខ្លួនដើម្បីប្រជែង យកមេដាយឲ្យបានក្នុងកម្រិតសមរម្យមួយដើម្បីឲ្យ
សក្តិសមជាមកចាស់ផ្ទះ ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាថ្វើជាម្ចាស់ផ្ទះនោះ   ក៏បានរៀបចំសេណារីយោដ៏ជាក់លាក់មួយ ដើម្បីប្រកួតដណ្ដើមមេដាយ ។
ពេលនេះកម្ពុជាត្រៀមបញ្ជូនកីឡាករកីឡាការិនីប្រមាណ១០០នាក់ ឲ្យចេញទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរេ ។

លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជារិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថានៅពេលឆាប់ៗខាងមុខនេះ យើងនឹងរៀបចំក្រុមធំជម្រើសជាតិ ជាង១០០នាក់ទៀត ឲ្យចេញទៅហ្វឹកហាត់នៅចិន កូរ៉េ និងជប៉ុនគឺក្នុងក្រុមធំជម្រើសជាតិនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
ក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនាទៀបាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានរៀបចំផែនការរួចរាល់អស់ហើយចាំតែធ្វើការទំនាក់ទំនងជាមួយភាគីចិន ជប៉ុន និងកូរ៉េ ក្នុងការហ្វឹកហាត់ពិសេសនេះតែប៉ុណ្ណោះ។

លោកបន្តថាការហ្វឹកហាត់មានរយៈពេលវែងគឺពីពេលនេះរហូតដល់ឆ្នាំ២០២៣ ដោយក្នុងនោះមានទាំងផែនការហ្វឹកហាត់និងការប្រកួតអន្តរជាតិជាប្រចាំដើម្បីវាស់ស្ទង់សមត្ថភាពពិតប្រាកដ ហើយកំណត់មេដាយសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលដែលយើងការហ្វឹកហាត់ និងការប្រកួតរបស់យើង មានភាពជាប់លាប់ល្អ។
លោកបានបញ្ជាក់ថាការអភិវឌ្ឍធនធានមនុស្សផ្នែកជំនាញ និងការអភិវឌ្ឍអត្តពលិកគឺជាអាទិភាពនៃស៊ីហ្គេម ឆ្នាំ២០២៣ ដែលយើងទាំងអស់គ្នា ខិតខំប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព ជំរុញយ៉ាងណាឲ្យអត្តពលិករបស់យើង មានសមត្ថភាពពិតប្រាកដក្នុងការប្រជែងយកមេដាយ មិនបន្លំ និងមិនសុំមេដាយពីគេ ដូចប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន ថា យើងត្រូវធ្វើឲ្យមានលក្ខណៈ Fair play គឺការប្រកួតដោយស្មើភាពគ្នា និងយុត្តិធម៌ នៅពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង