ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ​នៅតែ​បារម្ភ​ ពី​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

110

ភ្នំពេញ​៖​កម្ពុជា​បានធ្វើ​ការប្ដេជ្ញា​ថា​នឹងធ្វើ​ឲ្យ​បាន​ជោគជ័យ​ដាច់ខាត​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នោះ ។​

ពេលនេះ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ត​តែ​រង​នៅ​ការរំខាន​នៃ​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដែល​គេ​ហោ​ថា​កូ​វីដ ១៩​នោះ​​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ក៏​កម្ពុជា​នៅតែមាន​ជំនឿ​ចិត្ត​ថា​ឆ្នាំ​២០២៣​ស៊ី​ហ្គេម​នៅ​កម្ពុជា​គឺជា​ស៊ី​ហ្គេម​ដែល​ល្អ​បំផុត ។​

កម្ពុជា​នឹង​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​ដោយ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​មួយ​នេះ​ក្លាយជា​ព្រឹត្តិការណ៍​ដែល​ស្អាត​គឺជា​ព្រឹត្តិការណ៍​ប្រកួត​ដោយ​យុត្តិធម៌​គឺ​កម្ពុជា​នឹង​ផ្លាស់ប្ដូរ​ឥរិយាបទ​ស៊ី​ហ្គេម​ពី​ព្រឹត្តិការណ៍​ចែក​មេដាយ​គ្នា ឬ ជា​ព្រឹត្តិការណ៍​សម្រាប់​ប្រទេស​ជា​ម្ចាស់ផ្ទះ​ប្រមូល​មេ​ដាយ​ឲ្យ​ទៅជា​ព្រឹត្តិការណ៍​ប្រកួត​ដោយ​យុត្តិធម៌ (Fair- Play) ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​
ជា​ការពិតហើយ​ពេលនេះ​កម្ពុជា​នៅ​បារម្ភ​ពី​បច្ចេកទេស​នៃ​ការកសាង​សមត្ថភាព​កីឡាករ កីឡាការិនី​ដោយសារតែ​ការ​យារ​យី​នៃ​កូ​វីដ ១៩ ។​កម្ពុជា​បានដាក់​ផែនការ​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហក​វឹក​ហាត់​រយៈពេល​យូរ​នៅក្រៅ​ប្រទេស​តាំងពី​ដើមឆ្នាំ​២០២០​មកម្ល៉េះ​​តែ​ស្ទើរតែ​ដាច់​ឆ្នាំ​២០២០​ទៅហើយ​គម្រោង​នេះ​ត្រូវបាន​ពន្យារ​ដោយសារតែ​កូ​វីដ ១៩ ។​

ឯកឧត្តម​វ៉ា​ត់ ចមរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​​ហ្គេម​ឆ្នាំ​២០២៣(Camsoc)​ដើមឆ្នាំ​២០២១​ដែល​យ៉ាងយូរបំផុត​ក្នុ​អម្លុង​ខែមីនា​កីឡាករ​កីឡាការិនី​ជាង​១០០​នាក់​នឹង​ចេញទៅ​ហាត់​រយៈពេល​យូរ​នៅក្រៅ​ប្រទេស ។​
ប្រទេស​ចំនួន​១២​ដែល​ភាគច្រើន​នៅ​អាស៊ី និង មួយចំនួន​នៅ​ទ្វីប​អឺ​រុ​ប​នោះ​នឹង​ទទួលយក​កីឡាករ កីឡាការិនី​ទៅ​ហ្វឹកហាត់​ទីនោះ​​ពិសេស​ប្រទេស​ចិន កូ​រេ​ខាងត្បូង និង ជប៉ុន ។​

មុននឹង​ឈានដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​កម្ពុជា​នឹង​កំណត់​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​នៅក្នុង​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​កម្ពុជា​ដែល​គ្រង​តំណែង​ចំណាត់ថ្នាក់​លេខ​៨​នៅ​ស៊ី​ហ្គេម​ចំនួន​៣​លើក​ជាប់​គ្នា​ហើយ​នោះបាន​ប្ដេជ្ញា​​ថា​ស៊ី​ហ្គេម​ឆ្នាំ​២០២១​នឹង​ដណ្ដើម​មេដាយ​ឲ្យ​បាន​កាន់តែ​ល្អ​ជាង​៣​លើក​កន្លងមក ។​

សព្វថ្ងៃនេះ​ការហ្វឹកហាត់​ក្នុងស្រុក​ក៏​នៅមានកម្រិត​ដោយសារតែ​អ្វីៗ​ត្រូវ​ប្រយ័ត្នប្រយែង​ជាមួយនឹង​មេរោគ​កូ​វីដ ១៩​តែ​ទោះជា​យ៉ាង​ណា​ក៏​សហព័ន្ធ​ជាតិ​នានា​សុទ្ធតែ​ដាក់​ក្ដី​ជឿជាក់​ទៅលើ​សមត្ថភាព​កីឡាករ កីឡាការិនី​របស់ខ្លួន ជាមួយគ្នានេះ​ប្រធាន​សហព័ន្ធ​ជាច្រើនរូប​​បានប្រកាស​ពី​ការលាលែង​ពី​តំណែង​ប្រសិនបើ​រក​មេដាយ​មិនបាន​នោះ ៕​

អត្ថបទដែលជាប់ទាក់ទង