ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទវគ្គបង្រៀនហែលទឹក និស្សិតនាយទាហានសកម្ម នៅ ត្មាតពង

122

ភ្នំពេញ៖នាថ្ងៃទី៣១ខែឆ្នូឆ្នាំ២០២០វគ្គបង្រៀនហែលទឹកដល់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ បានបញ្ចប់ជាផ្លូវការហើយក្រោមអធិបតីភាពលោកនេត្រ ណាតនាយករងសាលាតំណាងឲ្យលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា វគ្គនេះបានធ្វើការហ្វឹកហាត់រយៈពេល១០ថ្ងៃ និងអនុវត្តប្រឡងបញ្ចប់ហែលទឹក ជាក់ស្តែងរហូតដល់ថ្ងៃទី៣០ ខែធ្នូ មា នសិក្ខាកាមនិស្សិតនាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៤នាក់ក្នុងស្រី១៨នាក់ យោធាចារ្យសាលាចំនួន៧នាក់ក្នុងស្រី១នាក់ ដោយទទួលបានលទ្ធផលរួមមាននិទ្ទេសល្អចំនួន១០៤នាក់ និទ្ទេសល្អបង្អួរចំនួន១នាក់ និងនិទ្ទេសមធ្យមចំនួន១៦នាក់។
លោកបានបន្តថាចំពោះ ចំណុចខ្លាំងការអនុវត្តបានល្អ តាមកម្មវិធីដែលបានគ្រោងទុកនិងមានការ សហការល្អរវាងសហព័ន្ធខ្មែរកីឡាហែលទឹក និងសាលានាយទាហានសកម្ម ហើយគ្រប់សមាសភាពមានស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច សិក្ខាកាមយកចិត្តទុកដាក់ហ្វឹកហាត់និងតស៊ូអំណត់ព្យាយាម។ចំណុចខ្សោយខ្សោយវិញ ពេលវេលាប្រុងប្រៀបការងារហ្វឹកហាត់ មានរយៈពេលខ្លីរយៈពេលហ្វឹកហ្វឺនខ្លី មិនបានហ្វឹកហាត់គ្រប់របៀប(ក្បាច់) ហែលបានច្រើននិងអាកាសធាតុ ចុះត្រជាក់មិនសូវអំណោយផលដល់ការហ្វឹកហាត់។
ក្រោមសហការជាមួយសាលានាយទាហានសកម្ម និងសហព័ន្ធខ្មែរកីឡាហែលទឹកដោយ សហព័ន្ធបានបញ្ជូនគ្រូឧទ្ទេស៣រូបមានលោកគ្រូ នាង សូរិទ្ធិយ៉ា លោកចេង ពិរោធ និងលោកឆោម ចាន់ថុន សម្រាប់នាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ដែលមានរយៈពេល៧ថ្ងៃ យើងធ្វើការបង្រៀនតែពេលព្រឹកចំណែកពេលរសៀល នាយទាហានសកម្មអនុវត្តដោយខ្លួនឯង ផ្ទាល់សាលានាយទាហានសកម្មត្មាតពង៕

អត្ថបទដែលជាប់ទាក់ទង