ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២១ កិច្ចការរបស់ CAMSOC កាន់តែមមាញឹក

148

 

ភ្នំពេញ៖ឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ២០២១ តទៅ កិច្ចការទាំងអស់នឹងធ្វើកាន់តែសកម្ម ដោយឆ្នាំ២០២១ គឺជាឆ្នាំ ចាប់ផ្តើមដ៏សំខាន់ និងពិសេស ការអនុវត្តន៍ឆ្ពោះទៅរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

គណៈកម្មការជំនាញទាំងអស់នៃCAMSOCត្រូវដើរដោយស្វាហាប់ឆ្ពោះទៅ រកគោលដៅពិតប្រាកដតាមផែនការ ដែលបានកំណត់រួចហើយនោះ គឺយើងជឿជាក់យ៉ាងមុតមាំថា ត្រូវតែទទួលបាននូវជោគជ័យ។
ចំពោះផែនការទិសដៅបន្តនៅឆ្នាំ២០២១ ត្រូវបានឯកឧត្តមបញ្ជាក់ជូនទៀតថា CAMSOC មានការងារត្រូវបន្តធ្វើច្រើនណាស់ ក្នុងនោះក៏កម្ពុជាត្រៀមខ្លួន ចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ហើយឆ្នាំ២០២១ គឺត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ រីឯឆ្នាំ២០២២ គឺជាឆ្នាំអនុវត្តបន្តនូវអ្វីដែលសម្រេចបាន ក្នុងឆ្នាំ២០២១ ដូច្នេះនៅក្នុងឆ្នាំ២០២១ខាងមុខនេះ គឺយើងត្រូវសម្រេចឲ្យបាននូវការងារទូទៅ នៅក្នុងផ្នែកបច្ចេកទេសដូចជាមទីលានប្រកួតការកំណត់ប្រភេទកីឡាវិញ្ញាសាប្រកួតថាមតើត្រូវកំណត់មានចំនួនប៉ុន្មាន។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ CAMSOC នឹងរៀបចំមហាសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកទិសដៅបន្ត ដោយគ្រោងនឹងពិភាក្សាគ្នាបញ្ហាទូទៅ បញ្ហាប្រឈម និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ឆ្ពោះទៅឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង