ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ប្រដាល់ អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីត ចាប់ផ្ដើមនៅសង្វៀនCNC

116

ភ្នំពេញ៖សង្វៀនអ្នកប្រយុទ្ធគុនខ្មែរថ្មីមួយបានចាប់ផ្ដើមលើសង្វៀនCNCចាប់ពីថ្ងៃទី៣មករាឆ្នាំ២០២១នេះតទៅ ដែលគេបានប្រ
សិទ្ធិនាមថា <សង្វៀនអ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីត> ។
នេះជាការប្រកួតរវាងអ្នកប្រដាល់កម្ពុជា និង អ្នកប្រដាល់កម្ពុជារែប៉ុណ្ណោះ ។លោកស៊ីថូ ណាថាន់ដែលជាប្រធានកីឡាCBSដែល
គ្រប់គ្រងលើទូរទស្សន៍ចំនួន៣ គឺCTN- My TV និង CNCនោះបានថ្លែងក្នុងសន្និសីទកាេសែតនាព្រឹកថ្ងៃទី៣មករាថាជាមហិច្ឆតាររបស់ស្ថានីយ៍្
គឺនឹងរៀបចំឲ្យមានការប្រកួត ជាលក្ខណៈអន្តរជាតិឡើងវិញតែនៅចាំកូវីដ ១៩ ស្ងប់ស្ងាត់ពីពិភពលោកនេះសិន ។
សូមបញ្ជាក់ជាងមួយឆ្នាំនេះ ការប្រកួតជាលក្ខណៈអន្តរជាតិ ត្រូវបានផ្អាកទាំងស្រុង រីឯការប្រកួតទៀតសោត គឺប្រកួតដោយបិទ
ទ្វារមិនអនុញ្ញាតឲ្យមាន អ្នកទស្សនា ព្រមទាំគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ។
លោកម៉ិល កាដូអគ្គេនាយករងកីឡា នៃក្រសួងអប់រំយុវជន និង កីឡា និងជាអគ្គលេខាធិការសហព័ន្ធ កីឡាប្រដាល់គុនខ្មែរបាន
បញ្ជាក់ថាប្រដាល់គុនខ្មែរ បានរីចម្រើនដោយសារ តែមានការប្រកួតច្រើន តាមស្ថានីយ៍ទូរទស្សន៍នានា ។សព្វថ្ងៃនេះប្រដាល់គុនខ្មែរមានទាំង
បរិមាណទាំងគុណភាព ។
តំណាងស្រាបៀរម៉ាទ្រីត បានបញ្ជាក់ថាក្ដីស្រមៃ ក្លាយជាអ្នកឧបត្ថម្ភផ្ដាច់មុខ ចំពោះការប្រកួតគុនខ្មែរពេលនេះ លោកបានសម្រេចហើយ លោកមានជំនឿចិត្តថា ការឧបត្ថម្ភនឹងជួយ ជម្រុញប្រដាល់គុនខ្មែរឲ្យ កាន់តែមានការរីកចម្រើន មិនខានឡើយ ។
ព្រឹត្តិការណ៍នេះមិនមែន ជាការប្រកួតដណ្ដើមខ្សែក្រវាត់ ឬពានរង្វាន់អ្វីឡើយ គឺគ្រាន់តែជាការប្រកួត ធម្មតាប៉ុណ្ណោះតែសម្រាប់
អនាគតអ្វីៗនឹង មានការប្រែប្រួលជាមិនខាន ។

អត្ថបទដែលជាប់ទាក់ទង