ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អុកចត្រង្គ ប្រកួត​ជើងឯក​ជាតិ​ប្រចាំឆ្នាំ​

110

ភ្នំពេញ​៖​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​របស់ខ្លួន​ពីថ្ងៃ​នេះ​តទៅ​ដែល​ការ​​ប្រកួត​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧​មករា​ឆ្នាំ​២០២១ ។​

​នេះ​ជាការ​ប្រកួត​ដោយ​ប្រើប្រាស់​នូវ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា ។​កីឡាករ​ដែល​ចូល​រួមមាន​ចំនួន​៦៤​រូប​ដែល​មកពី​​ក្លិប​ចំនួន​១៧​មកពី​ទូទាំងប្រទេស​ចូលរួម ។​ជាមួយគ្នានេះ​ក៏មាន​ការចូលរួម​ពី​អតីត​ស្ដេច​អុក ជើងឯក​រង និង​បណ្ដា​ជើង​ខ្លាំង​នានា​ដែល​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ចូលរួម​ទៀតផង ។​

​ការប្រកួត​បែងចែក​ជា​១៦​ពូ​ល​ដែល​ក្នុង​១​ពូ​លៗ​មាន​កីឡាករ​៤​រូប​។​ពូ​ល​នីមួយៗ​ប្រកួត​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​អ្នក​បាន​ពិន្ទុ​​ច្រើនជាងគេ​ក្នុង​ពូ​ល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ហើយ​ពិន្ទុ​បន្ទាប់​បាន​លេខ​២ ។​ចំពោះ​អ្នក​បាន​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​នៃ​ពូ​ល​នីមួយៗ​គឺ​ខ្ទាត​ចេញ​ដោយ​ស្វ័យប្រវត្តិ ។​ព​ចំពោះ​អ្នក​បាន​លេខ​១ និង​២ ក្នុង​ពូ​ល​នីមួយៗ ត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​គឺ​​ចាញ់​ចេញ​( KNOCK-OUT) ។​

​កីឡាករ​ម្នាក់ៗ​មានការ​ប្រកួត​ចំនួន​១៥​ប្រកួត​ដែលមាន​ចំនួន​មាន​ចំនួន​៣០​ក្តារ​បើ​ស្មើគ្នា​ទាំង​២​ក្តារ​ត្រូវ​ប្រកួត​ក្តារ​ទី​៣​ដើម្បី​យកឈ្នះ​ចាញ់ហើយ​បើ​ស្មើគ្នា​នៅ​ក្តារ​ទី​៣​ទៀត​នោះ​ការកំណត់​ឈ្នះ​ចាញ់​ត្រូ​គឺ​វ​គិត​ទៅលើ​ម៉ោង​កីឡាករ​ណា​ប្រើ​ថេរវេលា​អស់​ច្រើនជាង​គឺជា​អ្នកជា​អ្នកចាញ់ ៕​

អត្ថបទដែលជាប់ទាក់ទង