ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​ដើម្បី​ត្រៀម ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក ថ្នាក់ជាតិ​នា​ចុងខែ​មករា​

75

​ភ្នំពេញ​៖​ប្រមុខ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​លោក ស៊ុម សារឿន រួមទាំង​សមាជិក​ប្រតិបត្តិ​របស់លោក​បាន សម្រេចចិត្ត​បើ​វគ្គ​​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០​នា​ចុង​ខែម​ករានេះ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ទីលាន​សហព័ន្ធ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺ​ក​កីឡា​។​

​លោក អ៊ូ រតនា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​មានប្រសាសន៍ថា លោក​ប្រធាន​សហព័ន្ធ​បាន សម្រេច​ជា​ផ្លូវការ​ហើយ​សម្រាប់​វគ្គប​ណ្តុះ​បណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​២០២០ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ បន្ទាប់​ការ​ត្រូវបាន​ពន្យារពេល​កាលពី​ឆ្នាំ​២០២០​ដោយសារ​មេរោគ​COVID-19​។​

​លោក​បន្តថា សម្រាប់​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​២០២០​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ រីឯ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ​២០២០ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ទីលាន​សហព័ន្ធ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺ​ក​កីឡា​។​

​យោងតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា​សហព័ន្ធ​កាត់បន្ថយ​ចំនួន​កីឡាករ​-​កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទាំង​វិញ្ញាសា​មួយចំនួន​ទៀតផង​៕​

អត្ថបទដែលជាប់ទាក់ទង