ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកគ្រងតំណែងស្ដេច អុកចត្រង្គជើងឯកថ្នាក់ជាតិឆ្នាំ២០២០

118

ភ្នំពេញ៖កីឡាករអុកចត្រង្គសុខ លឹមហេង បានគ្រងតំណែងជើងឯកព្រឹតិ្តការណ៍ ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បន្ទាប់ពីកីឡាកររូបនេះ យកឈ្នះអតីតស្តេចអុកចត្រង្គ ពីរជំនាន់ ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ។
ក្នុងឳកាសពិធីបិទការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួម និងប្រគល់ជយលាភីដល់កីឡាករ ពីសំណាក់លោកទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គ។

ចំណាត់ថ្នាក់លេខ៣ បានទៅលើកកីឡាករ យ៉ាន សុខលាង ចំពោះកីឡាករ៣នាក់ ដែលបានទទួលនាមជាកីឡាករកិត្តិយស គឺកីឡាករ ទេស សារ៉ាវី កីឡាករ នូ ច័ន្ទផានិត និងកីឡាករ ម៉េង សេរីសម្បតិ្ត។

ការប្រកួតមាននេះ កីឡាករចូលរួមសរុបចំនួន ៦៤នាក់ មកពី១៧ក្លិប រួមមានក្លិបអធិរាជក្រហមខេត្តបាត់ដំបង ក្លិបស្ដេចតាខេត្តព្រះសីហនុ ក្លិបធុរេនខេត្តកំពត ក្លិបទូកចម្បាំងអង្គរខេត្តសៀមរាប ក្លិបសៀមរាបអង្គរធំ ខេត្តបន្ទាយមានជ័យ ក្លិបសមុទ្ររាម ខេត្តប៉ៃលិន ក្លិបអស្សរិទ្ធិ ក្លិបសេះខៀវ ក្លិបទូកខ្មៅ ក្លិបបាយ័ន្តអុកខ្មែរ ក្លិបមិត្តភាព ក្លិបឥន្ទ្រីយ៍ដែក ក្លិបបាស្តា ក្លិបនាគរាជ ក្លិបអង្គរ ក្លិបបារាំងបូឌីង ដែល១០ក្លិបនេះស្ថិតនៅរាជធានីភ្នំពេញដូចគ្នា និងក្លិបស្ដេចនាគសមុទ្រកំពង់សោម សមុទ្ររាម ។

លោកទុយ ប៊ុនហឿន បានមានប្រសាសន៍ថា ការប្រកួតពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតា ដែលបានបន្សល់ទុកឱ្យ ដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា៕

អត្ថបទដែលជាប់ទាក់ទង