ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ បានបញ្ចប់នៅខេត្តសៀមរាប

115

ខេត្តសៀមរាប៖លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងអនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា លោកម៉មសុថារិន្ទប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានអញ្ជើងចូលរួមពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ជាផ្លូវការនាលល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០២១ នៅលើទឹកដីអង្គរវត្តខេត្តសៀមរាប នៅទីលានឡើងភ្នំរបស់ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ។

លោក ទុយ ប៊ុនធឿន បានប្រាប់ឲ្យដឹថា ឆ្លងតាមការប្រកួតអស់ជាច្រើនថ្ងៃ ដោយឈរលើស្មារតីចេះ អធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាពសាមគ្គីភាពបានប្រកាន់ខ្ជាប់ខ្លួន នូវគោលការណ៍បញ្ញាតិនិងគោលការណ៍ បច្ចេកទេសក្នុងការប្រកួតឮធ្វើឱ្យការប្រកួត ទទួលបានជោគជ័យ។ លទ្ធផលបច្ចេកទេសដែលទទួលបាន គណៈកម្មការចាត់តាំងកម្មវិធី នឹងប្រកាសជម្រាបជូន នៅពេលប្រកាសជ័យលាភី ។
លោកបានបន្តថាដោយមានជួយ ពីក្រុមហ៊ុនឯកជនតែងតែបាន យកចិត្តទុកដាក់ចូលរួមឧបត្ថម្ភនូវសម្ភារថវិកា ក្នុងការហ្វឹកហាត់របស់កីឡាករ ការប្រកួតផ្សេងៗ ក៏ដូចជាការជួយឧបត្ថម្ភទៅលើកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតនៅក្រៅប្រទេស។
ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ សហព័ន្ធបានដាក់វិញ្ញាសា ១៨ រួមមានអាយុក្រោម១៥ឆ្នាំបុស នារី ៦វិញ្ញាសា អាយុក្រោម១៩ ឆ្នាំបុរស នារី ៦វិញ្ញាសា និង អាយុ១៩ឆ្នាំឡើង បុរស នារី ៦វិញ្ញាសា។ ការប្រកួតក្លិបចូលរួមចំនួន១០ កីឡាករ៤០នាក់ កីឡាការិនី ៣២នាក់ សរុប ៧២នាក់ ហើយការប្រកួតដោយមាន ការគាំទ្រថវិកាដោយក្រសួងអប់រំយុវជន និង កីឡា។
ចំពោះការប្រយុទ្ធប្រឆាំង និងការឆ្លងជំងឺCOVID-19 ដោយអនុត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទីលានប្រកួត ត្រូវវាស់កំដៅ ពាក់ម៉ាស់ និងបាញ់អាល់កុល ទើបអនុញ្ញាតឲ្យចូលរួមការប្រកួតបាន៕

អត្ថបទដែលជាប់ទាក់ទង