ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាល នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត ជ្រើសរើស​ជើងឯក ទូក​ថ្នាក់ជាតិ​លើក​ទី​៧ ២០២១​ខាងមុខ​

106

ខេត្តកណ្តាល​៖​យោងតាម​ផែនការ សហព័ន្ធ​កីឡា ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង ជ្រើសរើស​ខេត្តកណ្តាល ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ប្រកួត​កីឡា​ទូក​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ ពានរង្វាន់​សម្តេច ក្រឡាហោម ស ខេង លើ​ទី​៧ នៅ​មាត់​ទន្លេបាសាក់ ក្រុង​តាខ្មៅ ខេត្តកណ្តាល រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ក្នុង​បរិបទ​កូ​វីដ​-១៩​។​

​លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធ​កីឡា ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុជា បាន​បញ្ជាក់ថា​៖​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​៧ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០២០​មកម្ល៉េះ ប៉ុន្តែ​ដោយសារ​ព្រឹ​ត្ត​ការណ៍ ៣​វិច្ឆិកា និង​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា ទើប​ធ្វើ​ឲ្យ​សហព័ន្ធ​សម្រេច​ពន្យារពេល រង់ចាំ​ស្ថានភាព​កូ​វីដ​-១៩ ស្ងប់ស្ងាត់​ទើប​រៀបចំ ប្រកួត​ជាថ្មី ។​

​អគ្គលេខាធិការរង​រូបនេះ អះអាងថា​៖ ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មានការ​ថមថយ​យ៉ាងណាក្តី ក៏​គណៈកម្មការ​រៀបចំ​ការ​ប្រកួត នៅតែ​អនុវត្ត​ទៅតាម​វិធាន​សុ​វត្តិភាព របស់​ក្រសួងសុខាភិបាល និង​ការណែនាំ របស់​ក្រសួង​អប់រំ ដោយ​ប្រុង​ប្រ​យ​ត្ន័​ដើម្បី​ទប់ស្កាត់​ការពារ​ការ ឆ្លង​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង​លើក​ទី​៧ គ្រោង​នឹង​រៀបចំ​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២១ នៅ​មាត់ទន្លេ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដោយមាន​ភូមិភាគ​ចំនួន​៥​ចូលរួម ដូចជា ភូមិភាគ​និរតី ភូមិភាគ​បឹង​ទន្លេសាប ភូមិភាគ​វាលរាប ភូមិភាគ​ឥសាន និង​ភូមិភាគ​រាជធានី​ភ្នំពេញ ៕​

អត្ថបទដែលជាប់ទាក់ទង