ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​រន្ទះ​ជើង​ពិឃាត ប៉ះគ្នា​លើ​ទីលាន​ប្រជែង​ជើងឯក នៃ​ការប្រកួត​កីឡា​សីដក់ ជើងឯក​ថ្នាក់ជាតិ​

91

ភ្នំពេញ​៖​ការប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ បានចាប់ផ្តើម​ដំណើរការ​ការប្រកួត​ជា​ផ្លូវការ​ហើយ នា​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២១ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​រៀបចំ​សហព័ន្ធ​កីឡា​សីដក់​និង​ឈិន​ឡូ​ន​កម្ពុជា មានការ​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំ​យុវជន និង កីឡា​។​

​ការប្រកួត​កីឡា​សីដក់​ជើងឯក​ថ្នាក់ជាតិ​នេះ សហព័ន្ធ​បាន​ដាល់​៣​វិញ្ញាសា គឺ​វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់​បុរស​, ២​នាក់ ទល់ ២​នាក់​បុរស និង​វិញ្ញាសា​នារី ២​នាក់ ទល់ ២​នាក់​ដែលមាន​ក្លិប និង​សមាគម​កីឡា​សីដក់​ចំនួន​៥​ចូលរួម គឺ​សមាគម​កីឡា​សីដក់​ក្រសួងមហាផ្ទៃ សមាគម​កីឡា​សីដក់​ក្រសួងការពារជាតិ សមាគម​កីឡា​សីដក់​មជ្ឈមណ្ឌល​ខ​.​ភ​.​ម សមាគម​កីឡា​សីដក់​យុវ​ខេមរា និង​សមាគម​កីឡា​សីដក់​​ដេ​អិន​។

​សម្រាប់​វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់​បុរស​មាន​៥​ក្រុម វិញ្ញាសា​២​នាក់ ទល់ ២​នាក់​បុរស​ក៏មាន​៥​ក្រុម​ដែរ ចំណែក​វិញ្ញាសា​នារី ២​នាក់ ទល់ ២​នាក់​វិញ មាន​ចំនួន​៦​ក្រុម ដូច្នេះ​គណៈកម្មការ​ប្រកួត សម្រាប់​ចែកចេញជា​២​ពូ​ល គឺ​ពូ​ល “​ក​”​មាន​ចំនួន​៣​ក្រុម និង​ពូ​ល “​ខ​”​មាន​ចំនួន​៣​ក្រុម​ដូចគ្នា​៕​

អត្ថបទដែលជាប់ទាក់ទង