ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ដែល​លើក​ពានរង្វាន់ ការប្រកួត​កីឡា​ប៉េតង់ មិត្តភាព​ជនពិការ អបអរសាទរ​ខួប​៤២​ឆ្នាំ ទិវា​ជ័យជម្នះ ៧​មករា

119


ខេត្ត​កែវ​៖ ក្លិប​ប៉េតង់​មន្ទីរ​សង្គម​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​ព្រៃ​វ​វែង លើក​ពានរង្វាន់​នៃ​ការប្រកួត​កីឡា​ប៉េតង់​មិត្តភាព​ជនពិការ​លើក​ទី​១ ដើម្បី​អបអរសាទរ​ខួប​៤២​ឆ្នាំ ទិវា​ជ័យជម្នះ ៧​មករា​ដែល​រៀបចំ ដោយ​សមាគម​ប៉េតង់​មិត្តភាព​កម្ពុជា ក្រោម​ការសហការ​ជាមួយ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នៅ​ទីក្រុង​ជូន​កែវ ខេត្តតាកែវ​នា​ថ្ងៃទី​៧ ខែម​កា ឆ្នាំ​២០២១​។​

លោកស្រី​អ៊ុ ចន្ទ្រា មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​និយាយថា ការប្រកួត​លើក​នេះ​មាន​គណៈ​កម្ម​ដាក់​តែ​វិញ្ញាសា​គូ​ចម្រុះ​បុរស​នារី​ដូច្នេះ​ក្រុម​ដែល​គ្រង​តំណែង​ជើងឯក បាន​ទៅលើ​ក្លិប​ប៉េតង់​មន្ទីរ​សង្គម អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ព្រៃ​វ​វែង ជើងឯក​រង​បាន​ទៅលើ​ក្លិប​ប៉េតង់​មន្ទីរ​សង្គម អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង ចំណែក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៣​ផ្ទួន​បាន​ទៅលើ ក្លិប​ប៉េតង់​កីឡា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ក្លិប​ប៉េតង់​ជនពិការ​ភាព​ខេត្តបាត់ដំបង​។

​លោកស្រី​បាន​បន្តថា ការប្រកួត​ខាងលើនេះ មាន​ប្រតិភូ​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជនពិការ​ចូលរួម​ពី​ក្លិប និង​សមាគម​កីឡា​ប៉េតង់​៩​រាជធានី​ខេត្ត​ក្រុង នៅ​ទូទាំងប្រទេស​កម្ពុជា​ចំនួន​៤៦​នាក់ ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ជនពិការ​៣៤​នាក់ កីឡាការិនី​ជនពិការ​៦​នាក់​។​

​ក្លិប និង​សមាគម​កីឡា​ប៉េតង់​៩​រួមមាន ក្លិប​ប៉េតង់​កីឡា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ក្លិប​ប៉េតង់​ជនពិការ​ភាព​ខេត្តបាត់ដំបង ក្លិប​ប៉េតង់​មិត្តភាព​កម្ពុជា​ខេត្តតាកែវ ក្លិប​ប៉េតង់​មន្ទីរ​សង្គម អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង ក្លិប​ប៉េតង់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ឧ​ត្ត​រ​មា​នេះ​ជ័យ ក្លិប​ប៉េតង់​មន្ទីរ​សង្គម អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ព្រៃ​វ​វែង ក្លិប​ប៉េតង់​ជនពិការ​ភាព​ខេត្តកំពង់ស្ពឺ ក្លិប​ប៉េតង់​ដំរី​ជាន់ខ្លា​ខេត្តកំពង់ធំ និង​ក្លិប​ប៉េតង់​អង្ក​ការ​ជនពិការ​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង