ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធ​ប្រកាស ពី​ការប្រកួត​ជើងឯក​ជាតិ និង ពានរង្វាន់​ឯកឧត្តម​ប្រធាន​សហព័ន្ធ​លើក​ទី​៤

90

ភ្នំពេញ​៖​បន្ទាប់ពី​ការពន្យារពេល​ប្រកួត​ដោយសារតែ​ការរំខាន​នៃ​មេរោគ​កូ​វីដ ១៩​នោះ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានប្រកាស​ជាថ្មី​ពី​កាលបរិច្ឆេទ នៃ​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០២០ រួមជាមួយ​ការប្រកួត​ដណ្ដើម​ពានរង្វាន់ ឯកឧត្តម​បណ្ឌិត​ថោង ខុន​លើក​ទី​៤​ទៀតផង ។​

លោក​ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជាការ​ប្រកួត​ជ្រើសរើស​កីឡាករ​​កីឡាការិនី​ប្រចាំឆ្នាំ​២០២០ និង​ជ្រើសរើស​កីឡាករ កីឡាការិនី​ឆ្នើម​សម្រាប់​ការប្រមូលផ្ដុំ ក្នុង​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០២១​ជាមួយនឹង​ការត្រៀម​​លក្ខណៈ​សម្រាប់​ចេញទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ ។​
លោក​បន្តថា ការប្រកួត​នេះ​គឺ​មិនមាន​ការកម្រិត​អាយុ​ឡើយ​តែ​កីឡាករ កីឡាការិនី​ត្រូវតែ​មកពី​បណ្ដា​ក្លិប ឬ សមាគម​ដែលជា​សមាជិក​របស់​ព័ន្ធ​កីឡាក​យ​សម្ព័ន្ធ​កម្ពុជា ។​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០២១ ។​សូមបញ្ជាក់ថា កាយសម្ព័ន្ធ​ចែកចេញ​​ជា​២​ប្រភេទ​គឺ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​(Aerobic) និង កាយសម្ព័ន្ធ​អាក​ទី​ស្ទីក (Artistic) ។​

ចំពោះ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​មាន​៖​សម្រាប់​ប្រភេទ​កាយសម្ព័ន្ធ​អាក​ទី​ស្ទីក (Artistic)​វិញ្ញាសា​ប្រកួត​ជា​ក្រុម​៦​នាក់​បុរស ការប្រកួត​សរុប​ឧបករណ៍​ទាំ​៦(​ឧបករណ៍​កម្រាល សេះ​លោត សេះ​កង របា​ស្រប កង និង របា​ហ្នឹង ) ។​ឧបករណ៍​ជំនាញ​បុរស​សេះ​លោត​ជំនាញ​សេះ​កង ជំនាញ​កម្រាល ជំនាញ​កង ជំនាញ​របា​ស្រប និង ជំនាញ​របា​ហ្នឹង ។​
ចំពោះ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​(Aerobic) វិញ​មាន​វិញ្ញាសា​ឯកត្តជន​បុរស វិញ្ញាសា​ឯកត្តជន​នារី វិញ្ញាសា​គូ​ចម្រុះ​(​បុរស នារី )​អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​(TRIO)​បុរស នារី និង​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ក្រុមចម្រុះ​៥​នាក់ ៕​

អត្ថបទដែលជាប់ទាក់ទង