ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ក្របខណ្ឌ​សមាគម​រាជសីហ៍​សាខា​រាជធានី​-​ខេត្ត​

125

ភ្នំពេញ​៖​សមាគម​រាជសីហ៍​បាន​បើក​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ក្នុង​ក្របខណ្ឌ​សមាគម​រាជសីហ៍​សាខា​រាជធានី​-​ខេត្ត ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤២​នៃ​ទិវា​ជ័យជម្នះ​៧​មករា​និង​មាន​ប្រារព្ធ​ពិធី​ប្រកាស​សមាគម​រាជសីហ៍​សាខា​ខេត្តកណ្តាល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ នៅ​វិទ្យាល័យ​ច្បារអំពៅ​។​

ក្នុង​ឳ​កាស​បើក​ការប្រកួត​ជា​ផ្លូវការ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ទេព យុ​ទ្ធី​ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍​លោក​ស៊ុម សារឿន​ប្រធាន​សមាគម​រាជសីហ៍​និង​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ព្រមទាំង​ប្រធាន​សាខាសមាគម​រាជសីហ៍​នៅ​ល្ងាច​ទី​៩ ខែមករា ឆ្នាំ​២០២១ នៅ​ទីលាន​បាល់ទាត់​ក្នុង​វិទ្យាល័យ​ច្បារអំពៅ​។​
​សម្រាប់​ការប្រកួត​នេះ​មាន​ក្រុម​សមាគម​រាជសីហ៍​វ័យចាស់​ថ្នាក់កណ្តាល​សាខា​រាជធានី​ភ្នំពេញ​និង​សាខា​ខេត្តកណ្តាល​ការប្រកួត​មាន​លក្ខណៈ​ប្រកួត​វិលជុំ​ដោយ​ទាំង​៣​ក្រុម​ត្រូវ​ប៉ះ​ជាមួយគ្នា​ទាំងក្រោយ​បញ្ចប់​ការប្រកួត​ខាងលើ​គណៈកម្មការ​រៀប​ចំ​ពិធី​ហូបបាយ​សាមគ្គី ដើម្បី​អបអរសាទរ​កម្មវិធី​នេះ​ផងដែរ​។​

​លោក​ទេព​យុ ទ្ធី​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការប្រកួត​ថា​ការប្រកួត​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤២​នៃ​ទិវា​ជ័យជម្នះ​៧​មករា​​គឺជា​ការចូលរួមចំណែក​យ៉ាង​ធំធេង​របស់​សមាគម​រាជសីហ៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រម្លឹក​ដល់​ថ្ងៃជ័យ​ជម្នះ​៧​មករា​ដូច្នេះ​សមាគម​រាជសីហ៍​នឹង​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​នេះ​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំនេះ​តទៅ​។​

​លោក ស៊ុម សារឿន ក៏បាន​មានប្រសាសន៍ថា ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ក្នុង​ក្របខណ្ឌ​សមាគម​រាជសីហ៍​សាខា​រាជធានី​-​ខេត្ត​ដោយ​ស្ថិត​លើ​ស្មារតី​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មិត្តភាព សាមគ្គីភាព បាន​ប្រកាន់ខ្ជាប់​ខ្លួន​នូវ​គោលការណ៍​បញ្ញា​តិ និង គោលការណ៍​បច្ចេកទេស​ក្នុងការ​ប្រកួត​ធ្វើ​ឲ្យ​ការប្រកួត​ទទួលបាន​ជោគជ័យ​។​លោក​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​សមាគម​រាជសីហ៍​សាខា​ទាំងអស់​ដែល​ចូលរួម​លេង​កីឡា​ទាំងអស់​៕​

អត្ថបទដែលជាប់ទាក់ទង