ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​អប់រំ និង​NOCC ប្រកាស​ទទួល​សហព័ន្ធ​ប្រដាល់ Kick-Boxing កម្ពុជា​ជា​ផ្លូវការ​

166

ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រកាស​ទទួល​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​អាណត្តិ​ទី​១ ឆ្នាំ​២០២០-២០២៤​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា SEA GAMES 2021 និង SEA GAMES 2023​។​

​សម្រាប់​អាណត្តិ​ទី​១ គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់ ឃី​ក​បុក​ស៊ី​ង​កម្ពុជា មាន​ចំនួន​៩​រូប គឺ​លោក ហេង សុឃន ជា​ប្រធាន​សហព័ន្ធ លោក ម៉ិ​ល កាដូ លោក ប៉ែន ស៊ី​នេ​ត អនុប្រធាន លោកស្រី កែ ច័ន្ទ​មុនី​ជា អគ្គលេខាធិការ​សហព័ន្ធ លោក ផែង វណ្ណៈ អគ្គលេខាធិការរង លោក តែម សុខ​វ​ឌ្ឍ​នា អគ្គ​ហេ​រញ្ញឹក លោក ម៉ន សុខុន លោក ស៊ិន ចាន់​វិច្ឆិកា និង​លោក ជ្រា សុភ័ក្ត្រ​ជា​សមាជិក​ប្រតិបត្តិ​ធម្មតា ។​
សូមបញ្ជាក់ថា​កាល​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន គឺជា​ពេល​ដែលមាន​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​ដំបូង នៅ​ស៊ី​ហ្គេម​លោក​
​រាជ​សុ​ផែន ដែល​កាលនោះ​ជា​ប្រធាន​ប្រតិភូ​នោះ បែរជា​មិនមាន​ឈ្មោះ​ក្នុង​ក្បាលម៉ាស៊ីន នៃ​សហព័ន្ធ​ដែល​ទើបតែ​បង្កើត​ថ្មី​នេះ​ទៅវិញ ។​

​ប្រភេទ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​នេះ គឺជា​ប្រភេទ​កីឡា​មាន​ប្រជាប្រិយ​ភាពខ្លាំង​គួរសម ដោយសារតែ​ការប្រកួត​កីឡា SEA GAMES 2017 និង​២០១៩​កន្លងមក ធ្លាប់​ទទួល​មេដាយសំរិទ្ធ​ចំនួន​៣​គ្រឿង គឺ​កីឡាករ​ឡៅ​ចន្ទ្រា​ទម្ងន់​៦៩​គីឡូក្រាម កីឡាករ​សុខ សា​វិ​ន​ទម្ងន់​៦០​គីឡូក្រាម និង កីឡាករ​ខេ​ម ចាន់​ទម្ងន់​៥៤​គីឡូក្រាម ។​
​ចំពោះ​ការប្រកួត​កីឡា​SEA GAMES 2021 នៅ​ប្រទេស​វៀតណាម​និង​SEA GAMES 2023​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ក៏​សង្ឃឹម​ទទួលបាន មេដាយ​ជាច្រើន និង មេដាយ​ខ្ពស់ៗ​ជាង​នេះ​ទៅ​ចុះ​៕​

 

អត្ថបទដែលជាប់ទាក់ទង