ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ កម្ពុជា​ទទួលបាន​គម្រោង​ចំនួន​៣ ពី​សហព័ន្ធ​អាស៊ី​

66

ភ្នំពេញ​៖​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បានទទួល​គម្រោង​ចំនួន​៣ ពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​ទ្វីបអាស៊ី​។​នេះ​បើតាម​ការអះអាង​ពី​លោក​ស៊ុន សុទ្ធា​រិ​ទ្ធ​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា ។​

គម្រោង​ទី​១​លោក​បានទទួល​តុ​ចំនួន​១៦​ដែល​ក្នុងនោះ មាន​តុ​ចំនួន​៨​ជា​តុ​សម្រាប់​បម្រើការ​ហ្វឹកហាត់​និង​តុ​ចំនួន​៨​ទៀត​ជា​តុ​សម្រាប់​ការប្រកួត​ជា​ផ្លូវការ​ទាំ​កម្រិត​ជាតិ និង អន្តរជាតិ ។​ក្នុង​គម្រោង​ទី​១​នេះដែរ​សហព័ន្ធ​អាស៊ី​បានផ្ដល់​ឲ្យ​កម្ពុជា នូវ​គ្រាប់​បាល់​សម្រាប់​ប្រកួត​ចំនួន​៤០០​គ្រាប់ រ៉ា​ក់​កែ​ត​ចំនួន​៥០​រនាំង​សម្រាប់​ឃាំង​ជុំវិញ កន្លែង​ប្រកួត​ចំនួន​៥០​ផ្ទាំង តារាង​សម្រាប់​ដាក់ពិន្ទុ​ចំនួន​៨ និង តុ​សម្រាប់​អាជ្ញាកណ្ដាល​ចំនួន​៨​ដែរ ។​

សម្រាប់​គម្រោង​ទី​២​គឺ​នៅ​ខែមីនា​ឆ្នាំនេះ​នឹង​ជួយ​ឲ្យ​កីឡាករ​កីឡាការិនី​ថ្នាល​កម្ពុជា បោះ​ជ​ម្រំ​ដើម្បី​ហ្វឹកហាត់​តែ​លោក​នៅ​មិនទាន់​ដឹងថា​គម្រោង​ទី​២​នេះ​នឹងធ្វើ​នៅ​កន្លែង​ណា​នៅឡើយ​ទេ​។ ចំពោះ​គម្រោង​ទី​៣​វិញ​គេ​មិនទាន់​បង្ហើប​ប្រាប់​ដល់​រូបលោក​នៅឡើយ​ទេ​។​តែ​គេ​ប្រាប់​លោក​ថា សហព័ន្ធ​ទ្វីបអាស៊ី​នឹង​
​ផ្ដល់ជូន​កម្ពុជា​នូវ​គម្រោង​ចំនួន​៣ ដល់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង