ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរ លួចកាត់កញ្ចក់ឡាន ទាំងសងខាង ហេីយយកដុំថ្មបំបែកកញ្ចក់ឡាន ខាងស្តាំឡានរបស់លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន

55

ភ្នំពេញ៖ លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរសារ ទាំងព្រឹកព្រលឹមថ្ងៃទី ១៥មករានេះ ថា មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡាន ទាំងសងខាង ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែល កំពុងរស់នៅសព្វថ្ងៃ។

លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានបន្តទៀតថា លើកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ
។ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ​ ពិតគួរឲ្យសោកស្តាយយ៉ាងខ្លាំង។

“ខ្ញុំសារកាមេរ៉ា​មេីយប់មិញរវាងម៉ោង​ 1:30 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង​ ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ”។លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕

អត្ថបទដែលជាប់ទាក់ទង