ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សការ៉ាតេជំនាន់ទី១៩ ចំនួន២៣រូប បានទទួលសញ្ញាបត្រ័ដាន់

99

 

ភ្នំពេញ៖នៅថ្ងៃអាទិត្យទី១៧ខែមករាឆ្នាំ២០២១ សម្ព័ន្ធការ៉ាតេកម្ពុជា នៅក្លិបហ្វឹកហាត់កីឡាការ៉ាតេស្តាតចាស់ បានរៀបចំពិធីប្រគល់សញ្ញាបត្រ័ដាន់ សិស្សការ៉ាតេដែលបានប្រឡងជាប់ ជំនាន់ទី១៩របស់សម្ព័ន្ធការ៉ាតេកម្ពុជាចំនួន២៣នាក់ក្រោមការគាំទ្រពីសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
ក្នុងឳកាសប្រគល់សញ្ញាបត្រ័ដាន់ សិស្សការ៉ាតេនាពេលនេះ ដោយមានអញ្ជើញ ចូលរួមពីសំណាក់ លោកគ្រូ ឡាច ចន្ទ័ រិទ្ធី ប្រធានសម្ព័ន្ធការ៉ាតេកម្ពុជានិងលោកឡាចច័ន្ទដារ៉ាប្រធានបច្ចេកទេសសម្ព័ន្ធការ៉ាតេកម្ពុជា និងលោកគ្រូតាមបណ្តាលក្លិបសមាជិកជាច្រើនរូប
ទៀត។
លោកឡាចច័ន្ទដារ៉ាបានមានប្រសាសន៍ថា តាមការពិតយើងបាន ប្រឡងតំាងពីខែធ្នូ២០១៩ សម្រាប់សិស្សការ៉ាតេដែលហ្វឹកហាត់ ក្នុងសម្ព័ន្ធការ៉ាតេកម្ពុជា ហើយយើងបានរៀបចំប្រឡង ជារៀងរាល់ឆ្នាំក្នុងនោះសម្ព័ន្ធការ៉ាតេកម្ពុជាមានកម្មវិធីមួយឆ្នាំ២ដងនៅឆមាសទី១ និងឆមាសទី២ដោយមានការ ទទួលស្គាល់ពីសហព័ន្ធកីឡាការ៉ាតេកម្ពុជា កាលពីឆ្នាំ២០១៤ អនុញ្ញាតឲ្យសម្ព័ន្ធរៀបចំ ការប្រមូលផ្តុំសិស្សហ្វឹកហាត់ និងការប្រឡង។
លោកបានបន្តថាលោកបានបញ្ជាក់ថា សិស្សដែលធ្វើការប្រឡងសម្ព័ន្ធនេះ ក៏ដោយក៏អាចទៅប្រឡង នៅសហព័ន្ធយកសញ្ញាបត្រ័ដាន់ តាមគោលការណ៍គឺសិស្សទំាងអស់ ប្រឡងយកសញ្ញាបត្រ័ដាន់ សម្ព័ន្ធនិងសហព័ន្ធផងដែរ។នេះគ្រាន់តែជាការបញ្ជាក់ពីដាន់របស់ សម្ព័ន្ធការ៉ាតេកម្ពុជាគិតមកដល់ពេលនេះ មាន១៩ជំនាន់ហើយសម្រាប់លើកនេះ មានសិស្សចំនួន២៣នាក់ ក្នុងនោះខែ្សក្រវាត់ខ្មៅមួយជាន់ ខែ្សក្រវាត់ខ្មៅ២ជាន់ និងខែ្សក្រវាត់ខ្មៅ៣ជាន់។
លោកឡាចច័ន្ទដារ៉ាបានបន្ថែមទៀតថា ការប្រឡង់នេះមានសារសំខាន់ សម្រាប់សិស្សការ៉ាតេ ពីព្រោះអាចបញ្ជាក់ហ្វឹកហាត់ កម្រិតបច្ចេកទេសរបស់ពួកគាត់ ចំពោះសិស្សដែលឆ្លងកាត់ហ្វឹកហាត់រយៈពេល១ឆ្នំាយ៉ាងតិចកម្រិតខែ្សក្រវាត់ពណ៌ត្នោត ត្រូវប្រកួតសន្សំពិន្ទុរៀង
រាល់ខែរហូតគ្រប់១៨ពិន្ទុ ទើបមានសិទ្ធិដាក់ឈ្មោះចូលប្រឡង កមិ្រតបច្ចេកទេសចប់ ត្រូវធ្វើតេស្តិ៍អត្តពលកម្មបន្ទាប់ មកវាយកម្ទេចក្បឿងចំនួន៣០សន្លឹក៕

អត្ថបទដែលជាប់ទាក់ទង