ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនស័ង្សយម្នាក់និងទូរស័ព្ទដៃ ចំនួន១៥គ្រឿង ត្រូវបានបង្រ្កាបនិងដកហូតបានមកវិញនៅក្រុងបាត់​ដំបង

44

ក្រុងបាត់ដំបង៖ កាលពីថ្ងៃទី ១៦​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៦​និង៣៥​នាទី​ នៅ​ចំណុច​ភូមិ​វត្តលៀប​ សង្កាត់​ចំ​ការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​
​ អនុ​​វត្ត​តាម​ការ​បញ្ជា​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និង​ដោតបានការ​សម្រប​សម្រួល​លេី​នីតិវិធី​ពី​ ​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ព្រះរា​ជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ និងស្រប​តាម​យោបល់ណែនាំពី​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយ​ការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​ កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេីលួច​(​យក​ទូរស័​ព្ទ​ដៃ​ )​០១​ករណី​ និង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជន​សង្ស័​យ​ ០១​ នាក់​ ឈ្មោះ​ ពៅ​ សារ៉េត​ ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តលៀប​ សង្កាត់​ចំការ​សំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

ចំពោះអង្គហេតុដែលឈានដល់ការឃាត់ខ្លួនជន សង្ស័យ​ខាងលេី​ នោះគឺកាលពី​ថ្ងៃទី​ ១២​ ខែ​មករា​ ឆ្នាំ​២០២១​វេលាម៉ោង​ ១៣និង០០​នាទី​នៅ​ចំណុ​ច ​ភូមិ​តាង៉ែត​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ មានករណី ​ចោរចូល​លួច​យក​ទូរស័ព្ទ​ដៃ​ ចំ​នួន​ ១៥​ គ្រឿង​ ពីក្នុងទីលំនៅរបស់ជនរង គ្រោះ​ ឈ្មោះ​ ប្រាក់​ សំណាង​ ភេទប្រុស​ អាយុ​ ២៩​ឆ្នាំ​ មានទីលំនៅក្នុងមូលដ្ឋានខាងលើ។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លង តាមរយ:ការស្រាវជ្រាវស៊ើបអង្កេត និងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ទើបកំណត់បានមុខសញ្ញាជាជនសង័្សយខាង លើ និងឈានទៅធ្វើការឃាត់ខ្លួននិងដកហូតបាន៖
-​ ទូរស័ព្ទ​ដៃ​ចំនួន​ ១៥​ គ្រឿង​ ក្នុង​នោះ​មាន​ម៉ាក​ VIVO ចំនួន​ ០៦​ គ្រឿង​ និង​ ម៉ាក​ OPPO ចំនួន​ ០៩​ គ្រឿង​
-​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ ដែលមាន​លេខ​តួ​ -​ ម៉ាស៊ីន​ 5810069​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL 0159 (​ ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ )​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង