ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្ដុះបណ្ដាល គ្រូកម្រិតថ្នាល កីឡាវាយកូនឃ្លីលើតុ

56

 

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លិលើតុកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល គ្រូកម្រិតមូលដ្ឋានរបស់ខ្លួនចំនួន៣០រូបនៅខេត្តកំ
ពតពីថ្ងៃទី១៨ដល់ថ្ងៃទី២៣មករាឆ្នាំ២០២១ ។
វគ្គនេះដំណើរការទៅក្រោមថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយ
កូនឃ្លីលើតុកម្ពុជាបានប្រាប់ឲ្យដឹងថាវាគ្មិនចំនួន៥រូបដែលជាគ្រូឧទ្ទេសសម្រាប់វគ្គនេះមានរូបលោកដែលជាអគ្គលេខាធិការ លោកអ៊ុន
មីឌី លោកបោយ បញ្ញា លោកឃុន ផានិត និង លោកង៉ូយ ប៊ុនថង ។

ចំពោះសិក្ខាកាមគឺជាមកពីបណ្ដាវិទ្យាល័យ អនុវិត្យាល័យនានាក្នុងខេត្តកំពត ។វគ្គនេះនឹងសិក្សាពីប្រវត្តិសង្ខេបរបស់សហព័ន្ធ
កីឡាវាយកូនឃ្លីអន្តរជាតិ និង កម្ពុជា ច្បាប់នៃការប្រកួត ការកំដៅសាច់ដុំ និង បន្ធូរសាច់ដុំ ។ហ្វឹកហាត់ពីរបៀបការ់រ៉ាកែត និង ជំហរ
ប្រុងប្រៀប ។
ការអនុវត្តន៍លើទីលានហ្វឹកហាត់ បច្ចេកទេសវាយស្ដាំដៃ វាយ អូស វាយផ្ទប់ស្ដាំដៃ បច្ចេកទេសវាយឆ្វេងដៃ វាយអូស និង ទប់ឆ្វេងដៃ ។ហ្វឹកហាត់ពីបច្ចេកទេសនៃការបើកសេវា របៀបទទួលសេវា ការចាក់កឹបបាល់ ។ជាមួយនេះក៏មានកម្មវិធីការបង្ហាត់និងបង្ហាញ
បច្ចេកទេសដល់សិស្សនៅសាាលារៀនកំពតក្រុងទៀតផង ។
សិក្ខាកាមដែលចូលរៀនវគ្គនេះនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ។ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមតាំងអស់នឹងបានទទួលនូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង