ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រមានមន្ត្រីបច្ចេកទេស មុនការប្រកួតកីឡា ប្រដាល់គុនខ្មែរ ថ្នាក់ជាតិ២០២០ឈានមកដល់

153

ភ្នំពេញ៖នារសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២១ឯកឧត្តមឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកកិច្ចជាមួយមន្ត្រីបច្ចេកទេសរបស់ខ្លួនជិត១០០នាក់ដើម្បីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ដែលប្រព្រឹត្តិទៅចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នៅស្តាតចាស់ដោយមានការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍TV5។

ឯកឧត្តមឧត្តមសេនីយ៍ឯកតែមម៉ឺនបានមានប្រសាសន៍ថាការប្រកួតជើងឯកឆ្នាំនេះសហព័ន្ធនឹងកំណត់គណៈកម្មការបច្ចេកទេសតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាដែលកមានចំនួន៣០ទៅដល់៤០នាក់ដើម្បីពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរត្រៀមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តថា លោកត្រូវការមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរមានសមត្ថភាពច្បាស់លាស់ ពីព្រោះក្នុងឆ្នាំ២០២១សហព័ន្ធត្រូវរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ គឺព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២១ដែលនឹងប្រព្រឹត្តនាមិថុនាឆ្នាំ២០២១និងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១“ASEANChampionships”នៅប្រទេសកម្ពុជានឹងប្រព្រឹត្តនាសីហាឆ្នាំ២០២១ដោយមានប្រទេសចំនួន១១ចូលរួម មុនការប្រកួតកីឡា SEA GAMES 2023មកដល់៕

អត្ថបទដែលជាប់ទាក់ទង