ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​សហព័ន្ធ​ជាតិ គ្រូបង្វឹក​ត្រូវតែ​រឹងប៉ឹង​សម្រាប់​ឆ្នាំ​២០២១

87

​ភ្នំពេញ​៖​ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គ​លេ​ខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្កេ​ម​ឆ្នាំ​២០២៣​ថ្ងៃទី​២១​មករា​នេះ​បាន​ជម្រាប​មក​គ្រប់​សហព័ន្ធ​ជាតិ​ដែល​ត្រៀម​ចូល​រូ​ម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ថា​ត្រូវ​អនុវត្តន៍​តាន​ម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

តាម​ស្មារតី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(Camsoc)​និង​ទឹ​សដៅ​ឆ្នាំ​២០២១និង​ការដាក់ចេញ​គោលការណ៍​សំខាន់ៗ​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ប្រធាន Camsoc សូម​ឲ្យ​សហព័ន្ធ​ជាតិ​ចាប់ផ្ដើម​អនុវត្តន៍​នូវ​សកម្មភាព​ដូចខាងក្រោម ។​

ទី​១៖​សូម​បើក​សន្និបាត ឬ កិច្ចប្រជុំ​រួម​របស់​សហព័ន្ធ​ដើម្បី​ពិនិត្យ​ផែនការ​សកម្មភាព​ក្នុងតំណាក់កាល​រៀបចំ​Games Operation Time 2021 ឲ្យ​បាន​មុត​ស្រួច​ស៊ីជម្រៅ​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ប្រចាំ​ជំនាញ​កីឡា​របស់ខ្លួន​នីមួយៗ ។​

ទី​២៖​ពិនិត្យ​ជម្រុញ​រៀបចំ​ក្រុម​កីឡាករ​TEAM Sea Games​ឲ្យ​មាន​ប្រសិទ្ធិភាព​មាន​ទេពកោសល្យ​គ្រប់គ្រាន់​មាន​គ្រូបង្វឹក​ដែល​មានគុណ​វឌ្ឍន៍​ខ្ពស់​(Qualified Coach)​ដើម្បី​ដាក់​ការហាត់​ហ្វឹកហ្វឺន​កម្រិត​បន្ទុក និង អាង​តង់​ស៊ី​តេ​ខ្ពស់​ក្នុង​ឆ្នាំ​២០២១ ។​

ទី​៣៖​ថ្នាក់ដឹកនាំ​សហព័ន្ធ​និង​គ្រូបង្វឹក​ជំនាញ​ត្រូវ​ពង្រឹង​ការដឹកនាំ​ផែនការ​ខាងលើ​ដោយ​ប្រើ​យន្ដការ​ត្រួតពិនិត្យ​តាមដាន​វាយ​​តម្លៃ​ជាប្រចាំ និង​រាយការណ៍​ជូន Camsoc រៀងរាល់​មួយខែ​ម្ដង​ជា​ទៀត​ទាត់ ៕​

អត្ថបទដែលជាប់ទាក់ទង