ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ វ័យចាស់​ទ័ព លើ​ពាន​នៃ​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​៧​មករា​

79

ភ្នំពេញ​៖​ក្រុមបាល់ទាត់​វ័យចាស់​ទ័ព​បាន​គ្រង​តំណែង​ជើង​ឯកនៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​៧​មករា​តេ​ជោ​
​សន្តិភាព​រដូវ​កាល​ទី​៥ ឆ្នាំ​២០២១ ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា​ខួប​លើក​ទី ៤២ បន្ទាប់ពី​យកឈ្នះ​លើក​ក្រុមបាល់ទាត់ 7 Clean Football ក្នុង​លទ្ធផល​៣​ទល់​២​នា​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីលាន​បាល់ទាត់​ស្តា​ត​ចាស់​។​

​ចំណែក​ក្រុមបាល់ទាត់ 7 Clean Football បាន​ត្រឹម​ជើងឯក​រង​និង​ក្រុមបាល់ទាត់​ស្រលាញ់​សន្តិភាព​ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​លើ​ក្រុមបាល់ទាត់ 7NG Soccer Team ក្នុង​លទ្ធផល​៣​ទល់​១​។ រីឯ​លោក ហែម ដា​រិ​ទ្ធ កីឡាករ​ពាក់អាវ​លេខ​១០ របស់​ក្រុមបាល់ទាត់​ស្រលាញ់​សន្តិភាព​ភ្នំពេញ​ទទួលបាន​ពានរង្វាន់​កីឡាករ​ស៊ុត​ប​ញ្ជូ​ល​ទី​ប្រើ​រយៈពេល​ខ្លី​បំផុត​នៃ​ការប្រកួត​ក្នុងចំណោម​កីឡាករ​ចូលរួម​ទាំង​១០​ក្រុម​។

​ដោយឡែក​ពានរង្វាន់​ស៊ុត​ប៉េ​ណា​ល់​ទី​ចំណាត់ថ្នាក់​លេខ​បាន​ទៅលើ​ក្រុមបាល់ទាត់​ស្រលាញ់​ស​ន្និ​ភាព​ភ្នំពេញ​ស៊ុត​ឈ្នះ​ក្រុម​ក្រុមបាល់ទាត់ 7NG Soccer Team ក្នុង​លទ្ធផល​៤​ទល់​៣ ដូច្នេះ​ក្រុមបាល់ទាត់ 7NG Soccer Team​ទទួលបាន​ជើងឯក​រង រីឯ​ក្រុមបាល់ទាត់ 7 Clean Football ជាប់​ចំណាត់​លេខ​៣​ឈ្នះ​ក្រុមបាល់ទាត់​វ័យចាស់​ទ័ព​ក្នុង​លទ្ធផល​៣​ទល់​២ ៕​

អត្ថបទដែលជាប់ទាក់ទង