ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកលជើងឯកជាតិ ក្រសួងមហាផ្ទៃ ឈរនៅលំដាប់កំពូលតារាង

74

ភ្នំពេញ៖ការប្រកួតកីឡាប្រដាល់សកលជើងឯកជាតិ ឆ្នាំ២០២០ ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨មកនោះ បានបញ្ចប់ហើយនៅថ្ងៃច័ន្ទទី២១មករា ។
ការប្រកួតនេះមានកីឡាករ កីឡាការិនីចូលរួមចំនួន៤១រូបដែលក្នុងនោះកីឡាការិនីចំនួន៥រូប។ក្រុមប្រដាល់សកលក្រសួងមហា
ផ្ទៃប្រជែងបានចំណាត់ថ្នាក់លេខ១បានទៅក្រសួងមហាផ្ទៃដែលប្រជែងបានមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និង
មេដាយសំរិទ្ធចំនួន២គ្រឿង ។
ក្រសួងការពារជាតិឈរនៅលំដាប់លេខ២ដោយប្រជែងបានមេដាយមាសចំនួន២គ្រឿង និងមេដាយសំរិទ្ធចំនួន១គ្រឿង ។ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ។ខេត្តកណ្ដាលបានមេដាយមាស១គ្រឿង មេដាយប្រាក់
១គ្រឿង ។ចំពោះរាជធានី ខេត្តដទៃទៀតប្រជែងបានត្រឹមតែមេដាយប្រាក់ និងមេដាយសំរិទ្ធប៉ុណ្ណោះ ។
លោកបួយ សោភ័ណ្ឌអគ្គលេខាធិការនៃសហព័ន្ធកីឡប្រដាល់សកលកម្ពុជាបានអះអាងថាប្រាក់តម្លៃខ្លួនសម្រាប់ការប្រកួតជើង
ជាតិឆ្នាំ២០២០ប្រាក់រង្វាន់សម្រាប់ជ័យលាភីកើនជាឆ្នាំកន្លងមក ។
ការប្រកួតកាលពីឆ្នាំកន្លងមកសម្រាប់មេដាយមាសបានរង្វាន់៤០០.០០០រៀល មេដាយប្រាក់៣០០.០០០រៀល និងមេដាយ
សំរិទ្ធបាន២០០.០០០រៀល ។សម្រាប់ឆ្នាំនេះប្រាក់រង្វាន់មេដាយមាសកើនបាន៥០០.០០០រៀល មេដាយប្រាក់បាន៤០០.០០០រៀល និង
មេដាយសំរិទ្ធនៅរក្សា២០០.០០០រៀលដដែល ។
សព្វថ្ងៃនេះទីផ្សារសម្រាប់ប្រកួតប្រដាល់សកលនៅកម្ពុជាចង្អៀតណាស់ព្រោះក្រៅពីការប្រកួតជើងឯកប្រចាំឆ្នាំដោយប្រើប្រាស់
ថវិការបស់ក្រសួងអប់រំយុវជននិងកីឡាគឺពួកគេមិនមានការប្រកួតក្រៅពីនេះទៀតឡើយ។សកម្មប្រកួតប្រដាល់នៅតាមបណ្ដាស្ថានីយ៍
ទូរទស្សន៍ឯកជននានាមានលក្ខណៈមានលក្ខណៈគគ្រឹកគគ្រេងមែនតែបណ្ដាក្រុមហ៊ុនដែលឧបត្ថម្ភព្រឹត្តិការណ៍ទាំងនោះគេមិនទទួល
ឲ្យមានការប្រកួតប្រដាល់សកលឡើយ ។
ពាក់ព័ន្ធជាមួយនឹងបញ្ហានេះលោកអគ្គលេខាធិការសហព័ន្ធរបស់លោកនឹងស្វែងរកជំនួយឧបត្ថម្ភដើម្បីរៀបចំការប្រកួតដោយខ្លួនឯង ។ក្នុងឆ្នាំនេះសហព័ន្ធប្រដាល់សកលកម្ពុជានឹងធ្វើបញ្ហានេះឲ្យចេញដោយឆាប់ៗដែលយ៉ាងហោចណាស់ក៏មួយខែមានការប្រកួតបានម្ដងដែរ ៕

អត្ថបទដែលជាប់ទាក់ទង