ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្បុក្កតោ៖ បណ្ឌិតសភាចារ្យ ច័ន្ទ សារុន បន្តតំណែងជាប្រធានខណៈឯកឧត្តមវ៉ាត់ ចំរើនក្លាយជាអគ្គលេខាធិការ

99

ភ្នំពេញ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក្លាយជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា អាណត្តិទី៥ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៤ និងបណ្តាក្លិបកីឡាល្បុក្កតោនៅទូទាំងប្រទេសសម្រេចបោះឆ្នោតជូនឯកឧត្តមជាប្រធានអាណត្តិទី៥ឆ្នាំ២០២១ដល់ឆ្នាំ២០២៤ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤សហព័ន្ធកីឡាល្បុក្កតោកម្ពុជានាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងឳកាសមហាសន្និបាតបញ្ចប់អាណត្តិទី៤សហព័ន្ធកីឡាល្បុក្កតោកម្ពុជាមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន លោក ឈុន ចាន់ធូអគ្គនាយករងកីឡា និងឯកឧត្តមលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានក្លាយជាអគ្គលេខាធិការសហព័ន្ធបានប្រកាសពី
សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៥ ចំនួន១៩នាក់រួមមានឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ឯកឧត្តមកែវ រ៉េមី លោក ហ៊ុល ប៊ុនថា លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន លោកព្រឹទ្ធាចារ្យ ហុក ឈាងគឹម លោក ហេង ម៉េងហួ អនុប្រធានឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ ចំណែក លោក ជា សុខភួង លោក សាន អង្គររាជវ័ន្ទ និងលោក អ៊ូ តារា អគ្គលេខាធិការរង លោក វី តារា ជាអគ្គហេរញ្ញឹក លោក ឡាយ រ៉ៃយ៉ុង លោក រឿន រស្មី កញ្ញា រឿន សុមានិច លោក ញ៉ែម ស៊ន លោក ងួន សុជាតិ លោក ហែម ចិត្រ្តា លោក ហុក ភារម្យ និងលោក ចាន់ឬទិ្ធស័ក្តជាសមាជិក ប្រតិបត្តិធម្មតា៕

អត្ថបទដែលជាប់ទាក់ទង