ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម៣០នាក់ ចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ WT កម្រិតមូលដ្ឋាន និងគ្រូបង្វឹកថ្នាក់ជាតិឆ្នាំ២០២០

67

 

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូ WT(World Taekwondo) នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWTកម្រិតមូលដ្ឋាននិងគ្រូបង្វឹកថ្នាក់ជាតិឆ្នាំ២០២០ដល់សិក្ខាកាមជិត៣០នាក់ឲ្យក្លាយគ្រូបង្វឹកកីឡាប្រភេទនេះនៅតាមសាលារៀនរដ្ឋនិងក្លិបតាមបណ្តាលខេត្តនានាមកពី៨រាជធានីខេត្តក្រុងនៅសាលហ្វឺកហាត់បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
លោកជាតិខេមរាអ្នកសម្រលសម្រួលវគ្គបានប្រាប់ឲ្យដឹងថាវគ្គនេះមានសិក្ខាកាមចំនួន៣០ជាគ្រូបង្វឹកដែលមកពីក្លិបតាមបណ្តា
រាជធានី ខេត្តនានាចំនួន៧គឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀបរាម និងភ្នំពេញមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
លោកបានបន្តថា សម្រាប់គ្រូឧទ្ទេសវិញមានចំនួន៥នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធលោកគ្រូលីស៊ុនរដ្ឋាលោកប៉ាន់ខេមរាលោកទួនសាវុធ។វគ្គនេះក្នុងគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេរបសប្រធានខេមរសហព័ន្ធជំរុញ ពង្រីកកីឡាមួយនេះមានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូនលើកការសិក្សាតាមសាលារដ្ឋ។
លោកខេមរាបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕

អត្ថបទដែលជាប់ទាក់ទង