ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាវ៉ូវីណាមកម្រិត “ក”

51

 

ភ្នំពេញ៖លោកអ៊ូ រតនាអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាព្រឹកថ្ងៃទី២១ខែកមរាឆ្នាំ២០២១អញ្ជើញចូលរួមពិធីបើក
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត“ក”២០២០ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ
២០២០ នាចុងខែមករានេះដែលនឹងប្រព្រឹត្តឡើងនៅទីលានសហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
លោកអគ្គលេខាធិការបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម២០២០ដោយបង្រៀនលោកគ្រូ កៅ មករា និងលោកគ្រូជីវៈ សុខុមដែលជាអាជ្ញាកណ្តាល ចៅក្រមមានបទពិសោធន៍លើទីលានប្រកួត ដោយសារតែលោកគ្រូជនជាតិបរទេសមិនអាច
មកប្រទេសកម្ពុជាបានដោយសារមេរោគCOVID 19។ចំពោះអាជ្ញាកណ្តាលចៅក្រមវគ្គនេះប្រសិនបើសិក្ខាកាមរូបណាបានទទួលចំណាត់
ថ្នាក់ល្អនឹងអនុញ្ញាតិឲ្យចូលរួមធ្វើឲ្យអាជ្ញាកណ្តាល ចៅក្រមសម្រាប់ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ។
លោកបន្តថាចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម២០២០មានសិក្ខាកាមចំនួន៤០នាក់មកពី៨រាជធានីខេត្តក្រុងទូទាំងប្រទេសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៦ខែមករាឆ្នាំ២០២១និងបន្តព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។ យោងតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធកាត់បន្ថយ ចំនួនកីឡាករ-កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទំាងវិញ្ញាសាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង