ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៩៣នាក់ចូលរួមប្រកួតល្បុក្កតោ ជើងឯកថ្នាក់ជាតិ

68

ភ្នំពេញ÷ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ត្រូវបានបើកការប្រកួតជាផ្លូវការ កាលពីរសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅសាលសកលវិទ្យាល័យភូ មិន្ទភ្នំពេញ ដោយមានអត្តលិកចូលរួមចំនួន ១៩៣នាក់ ។
ការប្រកួតជើងឯកល្បុកតោប្រចាំឆ្នាំនេះ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនដួងព្រលឹងវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។នេះបើតាមលោកកែវ រ៉េមី បញ្ជាក់ឱ្យដឹង។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាអនុប្រធានទី១សហព័ន្ធកីឡាល្បុក្កតោឯកឧត្តមកែវ រ៉េមី ដែលបានអញ្ជើញចូលរួមក្នុងពិធីបើក បានសម្តែ ងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹទ្ធាចារ្យគុនល្បុក្កតោ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា ការិនីរាជធានី-ខេត្ត ដែលបានមកចូលរួមការប្រ កួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាពេលនេះ។
ឯកឧត្តមកែវ រ៉េមី បានមានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុ ជាធ្វើជាម្ចាស់ផ្ទះ ដែលក្នុងនោះ គុនល្បុក្កតោជាប្រភេទកីឡាប្រពៃណីមួយ នឹងដាក់បញ្ជូលក្នុងព្រឹត្តិការណ៍នោះ ដែលមានការចូលពីប្រទេស ដែលជាសមាជិករបស់សហព័ន្ធល្បុក្កតោនៅតំបន់អាស៊ាន។
បើតាមលោកអ៊ូ តារា អគ្គលេខាធិការរងសហ ព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា ការប្រកួ តកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០មានសាលាគុនចំនួន ២៤ ដែលមានប្រតិភូគ្រូបង្វឹកនិងកីឡាករចំនួន ១៩៣ នាក់ចូលរួម មកពីរាជធានីខេត្ត មានសៀមរាប បន្ទាយ មានជ័យ តាកែវ កំពង់ឆ្នាំង ព្រៃវែង កំពត រតនៈគិរី កណ្ដាល ពោធិ៍សាត់ និង រាជធានីភ្នំពេញ ។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៨ វិញ្ញាសា ដែលក្នុងនោះវិញ្ញាសាសម្ដែងទម្រង់មេគុនបុរសនារីមានចំនួន ១២ វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធបុរស មាន៤ប្រភេទទម្ងន់ និងនារី ២ ប្រភេទទម្ងន់ ។
អគ្គលេខាធិការរងរូបនេះ បញ្ជាក់ថា ការប្រកួតជើងឯកលើកនេះ បើធៀបនឹងឆ្នាំ ឆ្នាំ២០១៩ កន្លងទៅ ឃើញថាលើកនេះមានការរីកចំរើនជាងមុនទាំងបរិមាណកីឡាករកីឡាការិនីក៏ដូចជាការរៀបចំទីលានប្រកួតបានល្អជាងលើកមុន។នេះដោយសារតែសហព័ន្ធបានការជួយឧបត្ថម្ភក្រុមហ៊ុនសម្រស់ធម្មជាតិគួបផ្សំជាមួយនឹងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជនកីឡាផង គឺបានតម្លើងទីលានប្រកួតមួយយ៉ាងល្អ ដែលមានលក្ខណៈស្តង់ដារ ៕

អត្ថបទដែលជាប់ទាក់ទង