ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​តេ​ក្វាន់​ដូ WT ៖​វគ្គ​នេះ​ជួយ បង្កើត​ធនធានមនុស្ស ដូចជា​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម​

108

ភ្នំពេញ​៖​ប្រមុខ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT(World Taekwondo)​ឯកឧត្តម​ហង់​ជួន ណា​រ៉ុ​ន​ដែលជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​
​និង​កីឡា​ផង​នោះ​នា​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២១​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​មូលដ្ឋាន​និង​ថ្នាក់ជាតិ​២០២០​ក្រុង​នៅ​សាល​ហ្វឺ​ក​ហាត់​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺ​ក​កីឡា ។​

​លោក​ជ្រិ​ន សុធា​អគ្គលេខាធិការ​នៃ​ខេ​មរ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា​វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​៣០​ជា​គ្រូបង្វឹក​ដែល​មកពី​ក្លិប​
​តាម​បណ្តាល​ខេត្ត​នានា​មកពី​៧​រាជធានី​ខេត្ត​ក្រុង​រួមមាន​ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្ត​មណ្ឌល​គី​រី ខេត្តកណ្តាល ខេត្ត​​សៀ​មរាប និង រាជធានី​ភ្នំពេញ​ដែល​សិក្សា​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​បានបញ្ចប់​ជា​ស្ថាពរ​ហើយ ។ វគ្គ​នេះ​ប្រព្រឹត្ត​ទៅដោយ​ការគាំទ្រ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គ្រូឧទ្ទេស​ចំនួន​៦​នាក់ គឺ​លោកគ្រូ​ជនជាតិ​កូរ៉េខាងត្បូង Cheon Samyeong លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​សហព័ន្ធ លោកគ្រូ​លី ស៊ុន​រដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ និង​លោក ជាតិ ខេមរា ។​

​ឯកឧត្តម​ហង់​ជូន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា វគ្គ​អាជ្ញាកណ្តាល ចៅក្រម និង​គ្រូបង្វឹក​មូលដ្ឋាន និង​ថ្នាក់ជាតិ​២០២០ គឺជា​ការជួយ​ព​ន្លឿ​ន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT ដើម្បី​ធ្វើការ​បណ្តុះបណ្តាល ធនធានមនុស្ស ដូចជា​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ថ្នាក់មូលដ្ឋាន​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​ជាដើម សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខ និង​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​៕​

អត្ថបទដែលជាប់ទាក់ទង