ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ម៉ិ​ល កាដូ​៖​កោតសរសើរ វគ្គ​បណ្តុះបណ្តាល​ចៅក្រម

96

​ភ្នំពេញ ៖ អាជ្ញាកណ្តាល​កីឡា​វ៉ូ​វី​ណា​ម​ដែល​ផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណ​វុ​ឌ្ឍ​
ភ្នំពេញ​៖​លោក ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុ​ជានា​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្ដាល​កម្រិត​“​ក​”​នៃ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​ប្រចាំឆ្នាំ​២០២០​នាទី​លាន​ហ្វឹកហាត់​សហព័ន្ធ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​ជាតិ​ក្រោម​ការគាំទ្រ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

លោក អ៊ូ រតនា អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោម​ការផ្តល់​ថវិការ​គាំទ្រ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញា កណ្តាល កម្រិត “ ក ” កីឡា​វ៉ូ​វី​ណា​ម​ប្រចាំឆ្នាំ​២០២០​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៨​រូប ស្ត្រី​០៥​រូប​អញ្ជើញ​មកពី​ខេត្ត ស្វាយរៀង កណ្តាល កំពង់ចាម ប៉ៃលិន ព្រៃវែង កំពង់ធំ កំពត​ត្បូងឃ្មុំ ខេត្តសៀមរាប ក្លិប​នៅក្នុង​រា​ធានី​ភ្នំពេញ​មាន​ចំនួន​៦​ក្លិប និង​ក្រសួង​២ ។​
ឆ្លង​តាមរយៈ​ការសិក្សា​រួចមក​សិក្ខាកាម​មានការ​សិក្សា​ដោយ យកចិត្តទុកដាក់​រៀន​សូត្រ​ទទួលបាន​លទ្ធផល​ដូចតទៅ​និទ្ទេស​ល្អ ៥០% និទ្ទេស​មធ្យម ៣០% និង​និទ្ទេស​ខ្សោយ ២០%​។​

​លោក​ស៊ូ​ម​សារឿន​បាន​មានប្រសាសន៍ថា​បណ្តុះបណ្តាល​ចៅក្រម​និង​អាជ្ញាកណ្តាល​កីឡា​វ៉ូ​វី​ណា​ម​នៅក្នុង​ឆ្នាំនេះ​ផ្តោតជាសំខាន់​ទៅលើ​ច្បាប់​នៃ​ការប្រកួត បែបបទ​នៃ​ការប្រកួត ការដាក់ពិន័យ​និង​ការព្រមាន បច្ចេកទេស​នៃ​ការដាក់​ពិន្ទុ​ឲ្យ​កីឡាករ​-​កីឡាការិនី​ការអនុវត្ត​ជាក់ស្តែង​លើ​ទីលាន រួមជាមួយ​បទបញ្ញត្តិ​ទូទៅ​នៃ​កីឡា​។
​តាមរយៈ​វគ្គ​នេះ​បង្ហាញថា​សិក្ខាកាម​របស់​យើង​នៅមាន​សមត្ថភាព​ខ្វះខាត​ច្រើន​ចាំបាច់​ណាស់​ត្រូវតែ​ពង្រឹង​បន្ថែមទៀត​ក្នុងន័យ​
​ដើម្បី​ធ្វើ​ឲ្យ​សិក្ខាកាម​របស់​យើង​ក្លាយទៅជា​ចៅក្រម​និង​អាជ្ញាកណ្តាល​ប្រកបដោយ​គុណ​វុ​ឌ្ឈ​និង​ថាមពល​ទាំង​ក្នុង​ក្របខណ្ឌ​ការប្រកួត​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​នាពេល អនាគត ហេតុដូចនេះ សហព័ន្ធ​វ​វី​ណា​ម​កម្ពុជា​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវបំពេញ​នៅក្នុង​ឆ្នាំ ២០២១​នេះ​គឺ​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម​និង​អាជ្ញាកណ្តាល​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​ដើម្បី​ពង្រឹង​និង​ជំរុញ​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​របស់​ពួកគាត់​ឲ្យ​មានការ​រីកចម្រើន​។​

​លោក​ម៉ិ​ល​កាដូ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​រ៉ូ​វី​ណា​ម​កម្ពុជា​ដែល​បាន​ផលិត​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណ​វុ​ឌ្ឍ គ្រប់គ្រាន់​នឹង​ក្លាយ​នាពេល​អនាគត​ទៅជា​ចៅក្រម និង​អាជ្ញាកណ្តាល​បន្តវេន​ដ៏​ឆ្នើម​ក្នុង​វិស័យ កីឡា​វ៉ូ​វី​ណា​ម​របស់​ប្រទេស​កម្ពុជា​។ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​សក្តានុពល​ថែមទៀត ៕​

អត្ថបទដែលជាប់ទាក់ទង