ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានធ្វើ​ពិធី​ចែក​សម្លៀកបំពាក់​ឈុតខ្មៅ​ដល់​កម្លាំង​អន្តរាគមន៍​ចំនួន​៣០​នាក់​

68

 

​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែមករា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង ទទួល​ដឹកនាំ​ខណ្ឌឫស្សីកែវ តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំយក​ឯកសណ្ឋាន​ចំនួន ៣០​ឈុត ប្រគល់ជូន​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​។​

​ពិធី​ចែក​សម្លៀកបំពាក់​ដល់ក​ម្លាំ​ង​អន្តរាគមន៍​នេះ ស្ថិតក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង​ចុះ​ដឹកនាំ​ត្រួតពិនិត្យ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​។​
​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ អធិការរង នាយផ្នែក​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​
លោកស្នងការ​រង​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​អន្តរាគមន៍​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​កុំឱ្យ​កើតមាន​ដើម្បី​រក្សា​សេចក្តីសុខក្សេមក្សាន្ត សុវត្ថិភាព​ជូន​ដល់​បង​ប្រជាពលរដ្ឋ​៕​

អត្ថបទដែលជាប់ទាក់ទង