ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ​ជ័យលាភី គឺជា​បេក្ខភាព​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​វៀតណាម​

82

​ភ្នំពេញ​៖​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​មានប្រសាសន៍ ក្នុងឱកាស​បិទ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​ជាតិ នា​រសៀល​ថ្ងៃទី​២៩​មករា​ថា​កីឡាករ ដែលជា​ជ័យលាភី​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​នេះ សុទ្ធ តែ​ជា​បេក្ខភាព ដែល​ត្រូវ​ជ្រើសរើស​ប្រមូលផ្តុំ​ជា​កីឡាករ​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់ ត្រៀម​ចូល រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម​លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១ និង​លើក​ទី ៣២ នៅ​ឆ្នាំ ២០២៣ ដែល​កម្ពុ​ជាមាន ឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​។​

ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ ដែល​បាន​បើក​ការប្រកួត​កាលពី​ថ្ងៃទី ២៥ ខែមករា​មក​នោះបាន​បញ្ចប់​ហើយ​នា​ល្ងាច​ថ្ងៃទី​២៩​មករា​ឆ្នាំ​២០២១​នៅ​ស្តា​ត​ចាស់​។​ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​សហព័ន្ធ​ក្រោម​ការគាំទ្រ​ថវិកា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​ខាត ដែលមាន​រយៈពេល​៥​ថ្ងៃ ។​
ពិធី​បិទ​ការប្រកួត​មានការ​ចូលរួម​ធ្វើជា​សាក្សី​ពី​សំណាក់​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។​ឆ្លងកាត់​ការប្រកួត​រយ​:​ពេល​៥​ថ្ងៃ​មក​នោះ កីឡាករ​នៅ​សមាគម​ក្រសួងការពារជាតិ​បានឈ្នះ​មេដាយមាស​ច្រើនជាងគេ ក្នុងចំណោម​វិ ៩ ប្រភេទ​ទម្ងន់ ដែល​គណៈកម្មការ​បច្ចេក ទេស​បានដាក់​ឲ្យ​ប្រកួតប្រជែង​។​

​ក្រសួងការពារជាតិ​បាន​មេដាយមាស​ចំនួន ៥ ប្រភេទ​ទម្ងន់ ក្នុងនោះ​មាន​ទម្ងន់ ៤៨​គីឡូក្រាម ទម្ងន់ ៥៧​គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៧ គីឡូក្រាម​និង​ទម្ងន់ ៧១ គីឡូក្រាម​។​ចំពោះ​មេដាយប្រាក់​បាន​ចំនួន​២​គ្រឿង​តែ​មិន​បានទទួល​មេដាយសំរិទ្ធ​ឡើយ ។​
​ក្រសួងមហាផ្ទៃ​ឈ្នះ​បាន​មេដាយមាស ២ លើ​ទម្ងន់ ៤៥ គីឡូក្រាម​និង​ប្រភេទ​ទម្ងន់ ៥៤ គីឡូ ក្រាម ហើយ​សមាគម​ប្រដាល់​ខេត្តកោះកុង​ឈ្នះ​មេដាយមាស​១ លើ​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូ ក្រាម និង​ខេត្តស្វាយរៀង ឈ្នះ​មេដាយមាស ១ លើ​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។​ក្រៅពី​នោះបាន​មេដាយប្រាក់​១​គ្រឿង និង​សំរិទ្ធ​២​គ្រឿង ។ ខេត្តស្វាយរៀង​បាន​មេដាយមាស​១​គ្រឿង​មេដាយប្រាក់​២​គ្រឿង និង សំរិទ្ធ​១​គ្រឿង ។ ខេត្តកោះកុង​បានទទួល​មេដាយ​
​មាស​ចំនួន​១​គ្រឿង​និង​មេដាយប្រាក់​១​គ្រឿង ។​

​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​កីឡាប្រដាល់​គុន​ខ្មែរ​ឆ្នាំ​២០២០ មាន​កីឡាករ​ចំនួន​១០៨​នាក់​មកពី​១៦​សមាគម ក្នុង​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រ ទេស​កម្ពុជា និង​គណៈកម្មការ​បច្ចេក​ទេស​ជាង ១០០​នាក់​រួមមាន​គណៈកម្មកា​រវិ​និ​ឆ័យ អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការ​រៀបចំ​សម្លៀក បំពាក់ គណៈកម្មការ​ថ្លឹង​ទម្ងន់ និង​គណៈ​កម្ម ការ​ពេទ្យ​៕​

អត្ថបទដែលជាប់ទាក់ទង