ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​វគ្គ​សិក្ខាសាលា ស្តីពី​បំប៉ន​សមត្ថភាព បច្ចេកទេស​គ្រូបង្វឹក សម្រាប់​តាម​សាលា​ឯកជន​ចំនួន​២

70

ភ្នំពេញ​៖​នា​ល្ងាច​ថ្ងៃទី​ទី​៣១ ខែមករា ឆ្នាំ​២០២១​លោក សំ សុខ​យី អគ្គលេខាធិការ​សមាគម​តេ​ក្វាន់​ដូ​រាជធានី​ភ្នំពេញ​តំណាង សមាគម​តេ​ក្វាន់​ដូ​រាជធានី​ភ្នំពេញ​អញ្ជើញ​ប្រកាស​បើក​វគ្គ​វគ្គ​សិក្ខាសាលា​ស្តីពី​បំប៉ន​សមត្ថភាព​បច្ចេកទេស​គ្រូបង្វឹក​សម្រាប់​សាលា​វេ​ស្ទ​
​ឡា​ញន៍ និង​ណ​ត្ស​ឡា​ញន៍​នៅ​ទីលាន​ហ្វឹកហាត់​វិទ្យាល័យ​បឹងត្របែក​។​

​លោក​សំ​សុខ​យី​បាន​មានប្រសាសន៍ថា​ការរៀបចំ​សិក្ខាសាលា​បច្ចេកទេស​នេះ​ឡើង​គឺ​ដើម្បី​បន្ស៊ី​និង​កែតម្រូវ​បច្ចេកទេស​សម្រាប់​
​ការបង្ហាត់​សិស្ស​ឲ្យ​បាន​ដូចគ្នា​។​លោក​បាន​សង្កត់ធ្ងន់​លើក​ការបង្ហាត់​របស់លោក​គ្រូ​អ្នកគ្រូ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការពិនិត្យ​ការចុះ​វត្ត​
​មាន និង​វិន័យ​ក្នុងការ​ហ្វឹកហាត់​។ លោកគ្រូ អ្នកគ្រូ​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​គណៈ​គ្រប់គ្រង​សាលា ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​។ សម្រាប់​ការហ្វឹកហាត់​សាលា​ចង់​ឲ្យ​សិស្ស​គុន​មាន សម្លៀកបំពាក់​ស្តង់ដា និង​ឧបករណ៍​ហ្វឹកហាត់​ត្រឹមត្រូវ​។

​លោកគ្រូ អ្នកគ្រូ​របស់​សមាគម​ដែល​បាន​ចូលរួម​សិក្ខាសាលា បច្ចេកទេស នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​នៅ​ក្លិប​តេ​ក្វាន់​ដូ​វិទ្យាល័យ​បឹងត្របែក​ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖ លោក រើ​ន គ​ន្ថា គ្រូបង្វឹក (៤​ដាន់​) កញ្ញា ហាន ស្រី​និ​ច គ្រូបង្វឹក (៣​ដាន់​) លោក ស៊ឹម សាន គ្រូបង្វឹក (៣​ដាន់​) លោកស្រី រឿន ចន្ថា គ្រូបង្វឹក (២​ដាន់​) លោក វ៉ាន់ ធា​រិ​ន គ្រូបង្វឹក (២​ដាន់​) លោក អ៊ា ឆៃ​ឃីម គ្រូបង្វឹក (២​ដាន់​) លោក តាំង ឃុន​លាភ គ្រូបង្វឹក (១​ដាន់​) លោក អ៉ឹ​ង ឧ​ត្ត​ម​បញ្ញា​រឹទ្ធ គ្រូបង្វឹក (១​ដាន់​)​លោក រិ​ន សុ​ផានិត គ្រូបង្វឹក (១​ដាន់​) លោក អ៊ុក ស៊ី​ថង គ្រូ​ជំនួយ (១​ដាន់​) និង​លោក នី​ចន្ថា សុខ​រស្មី គ្រូ​ជំនួយ (១​ដាន់​)៕​

អត្ថបទដែលជាប់ទាក់ទង