ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្ដេជ្ញាចិត្តដែលមិនសូវសង្ឃឹម

142


​ភ្នំពេញ៖ ការប្រកួតកីឡាអាស៊ី(ASIAN Games)ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៨សីហានេះនៅប្រទេសឥណ្ឌូនេស៊ី ទោះបីកីឡាករ-កីឡាការិនីអត្តពលកម្មកម្ពុជាបង្ហាញ់ពីការ ខិតខំប្រឹងប្រែងលេងឲ្យអស់ចិត្តក៏ពិតមែន តែឱកាសដណ្ដើមយកមេដាយទំនងជាមិនអាចឡើយ ។

​លោកប៉ែន វុទ្ធីដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្តបញ្ជាក់ថា ទោះបីពេលនេះគុណផលកីឡាករ-កីឡាការិនីកម្ពុជា ប្រសើរជាងមុនក៏ពិតមែនតែយើងនៅកម្រិតទាប ជាងគេនៅឡើយយើងអាចដឹងពីលទ្ធផលមុន ព្រោះអត្តពលកម្មពិសេសវិញ្ញាសារត់នេះ ជាប្រភេទកីឡាកំណត់ពេលវេលាហេតុនេះយើងអាចដឹងពីគុណផល គេជាមុនស្រេចទៅហើយ ។ សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីចំនួន៥រូបទៅចូលរួមប្រកួត ។

​សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសឥណ្តូនេស៊ីនេះ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ តបានសម្រេចបញ្ជូនអត្តពលរបស់ខ្លួន ចំនួន៥រូបទៅចូលរួមប្រកួតដែលក្នុងនោះ កីឡាករ ប៉ែន សុគង់ដែលធ្លាប់ ហ្វឹកហាត់នៅប្រទេសចិននោះលេងរត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ និងវិញ្ញាសា២០០ម៉ែត្រ,។

កីឡាការិនីឌួង ស្រីភាព រត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ ២០០ម៉ែត្រ និងវិញ្ញាសារត់បណ្ដាក់១០០ម៉ែត្រ៤ដង ជាមួយកីឡាការិនី៣រូបទៀតគឺ បែន សីហា កីឡាការិនីចាន់សីហា និងកីឡាការិនី ចាន់លីណា។​លោកអគ្គលេខាធិការទទួលស្គាល់ថា មុនពេលចូលរួមក្នុងហ្គេមនីមួយៗ សហព័ន្ធតែងតែធ្វើការជ្រើស រើសកីឡាករ-កីឡាការិនីដោយឆ្លងកាត់ការធ្វើតេស្ត លើសមត្ថភាពហើយពួកគេត្រូវហ្វឹកហាត់ត្រៀមខ្លួនជា មួយគ្រូបង្វឹកយ៉ាងហ្មត់ចត់ ។

​លោកបន្តថា គ្រាន់ស៊ីហ្គេមយើងមិនអាចរកបានមេដាយផងចុះ ទម្រាំតែការប្រកួតកីឡាអាស៊ីដែលមានប្រទេស ចំនួន៤៨ចូលរួម គឺកាន់តែលំបាកហើយ ៕

អត្ថបទដែលជាប់ទាក់ទង