ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា កំពុង​ពង្រឹង​សក្តានុពល ត្រៀម​SEA GAMES ២០២១ និង ២០២៣

146

​ភ្នំពេញ​៖​លោក អ៊ូ រតនា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​មានប្រសាសន៍​តាម​សារ​អេ​ឡិ​ត្រូ​និ​ច​ថា សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEA GAMES 2023 លើក​ទី ៣២ សហព័ន្ធ​កំពុងតែ​ពង្រឹង​សក្តានុពល​និង​ជំរុញ​សមត្ថភាព​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម​របស់ខ្លួន​ដើម្បី​ដណ្តើមយក​មេដាយ​មិន​ថា​មេដាយមាស​មេដាយប្រាក់​និង​មេដាយសំរិទ្ធ​ជូន​ប្រទេសជាតិ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ ប្រកួត​តាម​ផែន​ការដែល​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​កីឡា SEA GAMES 2023​បានកំណត់​ឲ្យ​។​

ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEA GAMES  2023​លើ​ទី​៣២​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់​ការប្រកួត​ជា​ផ្លួ​វ​ការ​កាន់តែ​ខិតជិត​មកដល់​​ហើយ​ដូច្នេះ​សហព័ន្ធ​កីឡា​ជាតិ​ដែលមាន​សិទ្ធិ​ចូលរួម​ទាំំ​ង​គណៈកម្មការ​បច្ចេកទេស​និង​កីឡាករ កីឡាការិនី​ដើម្បី​ដណ្តើម​មេដាយ​ជូន​ក្នុង​​នោះ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​កំពុង​ត្រៀម​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​នេះហើយ​។​

ក្នុង​ថា​នៈ​ជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​មួយ​នោះ​វ៉ូ​វី​ណា​ម​មិន​ត្រឹមតែ​ត្រៀមខ្លួន​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​បង្កើន​នូវ​ការ​ហ្វឹក​​ហាត់​ទាំង​កម្លាំង ទាំង បច្ចេកទេស និង កលល្បិច​ទៀតផង ។​

​លោក​បាន​បន្តថា​ក្នុងនាម​រូបលោក​ផ្ទាល់​ក៏បាន​នាំយក​ម៉ាស​អាកុល​ជូន​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម​ទាំងអស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ COVID-19​ដែល​ត្រូវ​ប្រសិទ្ធិ​នាម​ថា “​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​” កំពុងតែ​រាតត្បាត​ក្នុងប្រទេស​។ លោក​បន្ថែមទៀតថា សម្រាប់​ប្រើប្រាស់​ក្នុងការ​ហ្វឹកហាត់​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEA GAMES 2021 លើ​ទី​៣១​នៅ​ប្រទេស​វៀតណាម​នា​ខែវិច្ឆិកា​ខាងមុខនេះ​។​

អត្ថបទដែលជាប់ទាក់ទង