ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែល​ទឹកនឹង​បញ្ជូន​គ្រូបង្វឹក​ជំនាញ​២​រូប ឲ្យ​ទៅ​ជួយ​ហ្វឹកហាត់​ដល់​កីឡាករ​-​កីឡាការិនី ហែល​ទឹក​ស្រុក​កោះធំ​

80

​ភ្នំពេញ​៖​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​ឲ្យ​ដឹងថា​ក្រោយពី​មានការ​ធូរស្បើយ​មេរោគ​COVID-19​សហ​​ព័ន្ធ គ្រោង​បញ្ជូន​គ្រូបង្វឹក​ឲ្យ​ចុះ​បំប៉ន់​ដល់​គ្រូបង្វឹក​កីឡាហែលទឹក និង​ហ្វឹកហាត់​ដល់​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ស្រុក​កោះធំ ។​
​លោក​បាន​បន្តថា​សហព័ន្ធ​នឹង​បញ្ជូន​គ្រូ​ជំនាញ​ផ្នែក​ហែល​ទឹក​ច្បាស់លាស់​២​នាក់​នឹង​ទៅធ្វើ​ហ្វឹកហាត់​ដល់​ដល់​កីឡាករ​កីឡាការិនី​ហែល​ទឹក​ស្រុក​កោះធំ​ដែលមាន​ចំនួន​ប្រមាណ​ជា​១០០​នាក់​ដែលជា​សិស្ស​នៅ​សាលារៀន​រដ្ឋ​ក្នុងស្រុក​កោះធំ​ដោយ​ការហ្វឹកហាត់​យើង​បែង​ចេញ​តាម​វេលា​ពេល​រៀនសូត្រ​របស់​ពួកគាត់​។​
សម្រាប់​រៀន​ហ្វឹកហាត់​ជាមួយ​សហព័ន្ធ​នឹងត្រូវ​ការជ្រើសរើស​ពួកគាត់​តាម​ចំណង​ចំណូលចិត្ត​មិន​បង្ខំ​ឲ្យ​ពួកគាត់​ចូលរួម​ហ្វឹកហាត់ ដូច្នេះ​យើង​នឹង​ស្វែ​ករក​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ឆ្នើមៗ​ចេញ​ស្រុក​កោះធំ​ខេត្តកណ្តាល ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ជាមួយ​ជម្រើសជាតិ ឬ​ក្រុម​អត្ត​ព​លិ​ក​ឆ្នើម​សម្រាប់​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡាហែលទឹក​ជាតិ និង​អន្តរជាតិ​នានា​លើ​ឆាក​អន្តរជាតិ​ខាងមុខនេះ​។​
​លោក​អគ្គលេខាធិការ​បន្ត​ថា យោងតាម​ផែន​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ត្រូវ​ស្វែងរក​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ឆ្នើមៗ​ឲ្យ​បាន​យ៉ាងតិច​បំផុយ​៥០​នាក់​ឡើង​ឲ្យ​ស្នាក់នៅ​រួម​​គ្នា​នៅ​អាគារ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មាន​អាង​ហែល​ទឹក​កម្រិត​អន្តរជាតិ​ដែល​សហព័ន្ធ​ទើប​ធ្វើ​ការជួស​ជួល​រួច​ជា​ស្ថាពរ​ក្រោម​ការចំណាយ​ថវិកា​ប្រធាន​សហព័ន្ធ​និង​ដៃ​ឧបត្ថម្ភ​ចូលរួមចំណែក​អភិឌ្ឍន​កីឡាហែលទឹក​កម្ពុជា​ឈានដល់​ការ​ដល់​ដណ្តើម​មេដាយ​ជូន​ជាតិ ៕​

អត្ថបទដែលជាប់ទាក់ទង