ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ប្រុស​ស្រី​៣​នា ក់​ក្នុងចំណោម​បក្ខពួក​៧​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣​ធ្វើការ​ឃាត់ខ្លួន​

40

 

​ភ្នំពេញ​៖ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​៣ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ក្នុងចំណោម​បក្ខពួក ៧​នាក់​ដែល​បានធ្វើ​សកម្មភាព​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសម្រេច ហើយ​គេចខ្លួន​បាន​រយៈពេល​ពីរ​ថ្ងៃ ។

​បើតាម​លោក ឯម ភា​រី នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ បានអោយដឹងថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​វេលា​ម៉ោង ១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២ ខែ​មិនា​ឆ្នាំ​២០២១ នៅត្រង់ចំណុច​ផ្ទះជួល​ផ្លូវលំ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។

​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទី​១​ឈ្មោះ ស្រី អន អាយុ ៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល ។ ទី​២ ឈ្មោះ បុ​ិ​ល ឡែ​ន អាយុ​៣៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ។ ទី​៣ ឈ្មោះ​ឈី​ម កេ​ត អាយុ ២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​អ្នក​ទាំង​៣​នាក់​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ធំ ២​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​

​រីឯ​ជនរងគ្រោះ​ឈ្មោះ​កាន់ កុសល ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​បឹងទំពន់​១ ខណ្ឌមានជ័យ និង​មានស្រុក​កំ​ណេ​ី​ត​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ​។

​គួរ​បញ្ជាក់ថា កាល​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ចូល​ថ្ងៃទី​១ ខែ មិនា ឆ្នាំ ២០២១ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​HONDA BEAT​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HN-8376 ចេញពី​ផឹក​សុ​ី​ជាមួយ​មិត្ត​ភ័ក្ត្រ​គោលបំណង​ត្រលប់​ទៅផ្ទះ​តែ​ពេល​ជិះ​មកដល់​ចំណុច​ជិត​ក្លឹប​សេះ​មាស តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ក៏មាន​នារី​វ័យក្មេង​ម្នាក់​បក់ដៃ​ហៅ​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ឈប់​ហើយ​ចៃដន្យ​មាន​មិត្ត​ភ័ក្ត្រ​ទូរស័ព្ទ​មក​ផង​ក៏​ឈប់​ម៉ូតូ​មិនទាន់បាន​លើក​និយាយ​ផង​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​មិន​ចាំ​ស្លាក​លេខ​មកពី​ក្រោយ​ប្រដាប់​ដោយ​ដាវ​ក៏​កាប់​ប្រហា​ចំក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​រួច​ប្លន់​យក​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​តែម្តង ហើយ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​ដួល​ហូរឈាម​ទើប​ប្ដឹង​សមត្ថកិច្ច ។​

​ក្រោយ​កើតហេតុ​បានទទួល​ព័​ត័​មាន​ពី​ប្រជាពលរដ្ឋ​ថា​ប្រទះឃើញ​បុរស​ម្នាក់​ដួលសន្លប់​ករណី​មាន​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ ហើយ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ក៏មាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យកទៅ​ព្យាបាល​ដោយ​ជនរងគ្រោះ​របួសធ្ងន់​មិនទាន់​សួរនាំ​លុះ​ព្រឹក​ថ្ងៃទី​១​ខែ ឆ្នាំ​ដដែល​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ដើម្បីអោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រក​ចាប់​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​អ្នករងគ្រោះ ។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ៣​ធ្វេ​ី​ការស្រាវជ្រាវ​ក្ដាប់​មុខសញ្ញា​និង​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​នៅក្នុង​បន្ទប់​ជួល​ចំណែក​បក្ខពួក​៤​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី ៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​បក្ខពួក​៤​នាក់​ដែល​រត់គេចខ្លួន​សមត្ថ​កិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​

អត្ថបទដែលជាប់ទាក់ទង