ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ បើក​បំពាន​ស្តុ​បបុក​រថយន្ត​បែន​ដឹក​ខ្សាច់ ​រង​ការខូចខាត​រថយន្ត​បង្ក​ពី​ខាងមុខ​ស្ទើរ​ទាំងស្រុង​

61

 

​កណ្តាល ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង​ទាំង​បំពាន​ស្តុ​ប​មិន​គរ​ព​ច្បាប់​ចរាចរណ៍ ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​បែក​ដឹក​ខ្សាច់​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ។ សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ទៅដល់​មនុស្ស​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​១១៥​កែង​នឹង​ផ្លូវ​២១B ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហី​យ៉ាន់​ដាយ​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង ក្បាល​ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ចាម 3A-7871 បើកប​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១៥​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ស្តុ​ប​ផ្លូវបំបែក​ជា​៤​បម្រុង​និង​ឆ្លង​ស្តុ​ប​ខៀវ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​មិនមាន​ផ្លាកលេខ បើកប​ដោយ​បុរស​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១B ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ទាំង​បំពាន​ស្តុ​ប​ក្រហម ទៅបុក​ចំ​ពី​ចំហៀង​ខាងមុខ​រថយន្ត​បែក​ដឹក​ខ្សាច់​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​​ចរាចរណ៍​ជំនាញ ចុះធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងសងខាង​ទៅ​រក្សាទុក នៅ​ខាង​ការិយាល័យ​ចរាចរណ៍​នៅ​ខេត្តកណ្តាល រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង